ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កង​យោធពលខេមរៈភូមិន្ទ ៖ «​ទោះ​ខ្ញុំ​ពិការ​ពិតមែន តែ​ខ្ញុំ​មិន​លើកដៃ​សុំ​គេ​ទេ​»

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ « ទោះបី​ខ្ញុំ​ពិការ​ភាព​ពិតមែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ដាច់​ចិត្ត​ដើរ​សុំទាន​គេ​តាម​ទី​សាធារណៈ ឬ​នៅ​តាម​ទីផ្សារ​នោះ​ទេ​» នេះ​ជាស​ម្តី​របស់​លោក សោម សំបូរ ជា​ជន​ពិការ​រស់នៅ​ភូមិ​បឹង​លាជ…

ខេត្តកំពង់ឆ្នាំង ៖ « ទោះបី​ខ្ញុំ​ពិការ​ភាព​ពិតមែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ដាច់​ចិត្ត​ដើរ​សុំទាន​គេ​តាម​ទី​សាធារណៈ ឬ​នៅ​តាម​ទីផ្សារ​នោះ​ទេ​» នេះ​ជាស​ម្តី​របស់​លោក សោម សំបូរ ជា​ជន​ពិការ​រស់នៅ​ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ដោយ​បាន​និយាយ​ដូច​ច្នេះ ប្រាប់​ភ្នាក់​ងារ ខណៈ​ចុះ​ទៅ​សម្ភាសន៍​អំពី​ការ​ចិញ្ចឹម​ត្រី និង​កង្កែប​ដល់​លំនៅ​ឋាន​របស់​លោក​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។

លោក សំបូរ បាន​បញ្ជាក់​ថា លោក​រង​របួស​ធ្លាក់ខ្លួន​ពិការ​នៅ​ឆ្នាំ​១៩៩៣ ពេល​លោក​ជា​ទាហាន​ក្នុង​អង្គភាព វី​រៈ E១៧ កងពល​លេខ​៥ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​វាយ​នៅ​សមរភូមិ​ភ្នំ​វល្លិ ខេត្តកំពត ។ ក្នុង​ពេល​ធ្លាក់ខ្លួន​ពិការ​លោក​អស់សង្ឃឹម​ក្នុង​ជីវិត​រួច​ទៅ​ហើយ ប៉ុន្តែ​ដោយ​ការ​លើកទឹកចិត្ត​ពី​ប្រពន្ធ និង​មិត្តភក្តិ លោក​ក៏​តាំងចិត្ត​ឡើង​វិញ ហើយ​ខិតខំ​រកស៊ី​ធ្វើស្រែ​ចំការ​ចិញ្ចឹម​ប្រពន្ធ​កូន​រហូត​មក​។ សព្វ​ថ្ងៃនេះ លោក​មាន​កូន​៦​នាក់ តែ​បែក​ទៅ​មាន​ប្តី​ប្រពន្ធ​អស់​៤​នាក់ សល់​ក្នុង​បន្ទុក​៤​នាក់ ហើយ​កាលពី​ជាង​២​ឆ្នាំ​មុន ដោយ​មានការ​យកចិត្ត​ទុក​ពី​មន្ត្រី​ជលផល​ខេត្ត និង​មានការ​ឧបត្ថម្ភ​ពី​សហ​គមន៍​​អឺរ៉ុប​បាន​បង្ហាត់​របៀប​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​ថង់​ផ្លា​ស្ទីក និង​ចិញ្ចឹម​កង្កែប​ផង​ដែរ ក្រោយ​ម​ក៏​បាន​ឧបត្ថម្ភ​ពូជ​ត្រី ពូជ​កង្កែប ចំណី​សត្វ និង​សម្ភារៈ​សម្រាប់​ដាក់​ចិញ្ចឹម​ជា​ដើម ។ ចំពោះ​លទ្ធផល​ក្នុង​៣​ខែ​ចាប់​លក់​ម្ដង​បាន​ប្រាក់​ពី​៤០​ទៅ​៥០​ម៉ឺន​រៀល ដែល អាច​ជួយ​ឱ្យ​ជីវភាព​គាត់​បាន​សមរម្យ​មួយ​កម្រិត រួម​ផ្សំ​នឹង​ប្រាក់ខែ​ជន​ពិការ​ផង គាត់​មាន​លទ្ធភាព​ទិញ​ម៉ូតូ ទិញ​មេគោ ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម ហើយ​ក្រៅពី​ចិញ្ចឹម​ត្រី កង្កែប គាត់​នូវ​ចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ ទៀត​ផង ។

លោក​សំបូរ បាន​និយាយ​ទៀត​ថា «​ខ្ញុំ​មិន​អាច​លើកដៃ​សុំទាន​តាម​ផ្សារ​នោះ​ទេ ខ្ញុំ​ខ្មាស់​គេ​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ខ្លះ​មិន​ទាំង​ពិការ​ផង បាន​ធ្វើខ្លួន​ជា​ពិការ ញាត់​ដៃ​ញាត់​ជើង​ចូល​ក្នុង​ខោ ក្នុង​អាវ រំកិល​ខ្លួន​តាម​ផ្លូវ​កាត់​ភក់ជ្រាំ ដើម្បី​សុំទាន​គេ ខ្ញុំ​ធ្វើ​ទៅ​មិន​រួច​ទេ​» ។

ជា​ចុង​ក្រោយ​លោក ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ជលផល និង​សហគមន៍​អឺរ៉ុប​ដែល​បាន​បង្ហាត់បង្រៀន និង​ផ្តល់​ពូជ​ត្រី កង្កែប ដល់​គ្រួសារ​គាត់​រួច​ផុត​ពី​ភាព​ក្រីក្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ