ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​ដឹង​ទេ​ថា ហេតុ​អី​មនុស្ស​ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី !

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះ​បា ទ សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះ​មហាក្រ​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទប់​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះ​បា ទ សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះ​មហាក្រ​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទប់​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះ សំណាក់ រមណី​ដ្ឋា​ន​ទូ​ទាំង​ខេត្ត ត្រូវ​បាន​ភ្ញៀវ​បញ្ជា​កក់​ពេញ​ណែន​ទាំងអស់ គ្មាន​សល់​មួយ​ឡើយ ។

គេ​សង្កេត​ឃើញ​ថា នា​ឱកាស​ដែល​មន្ត្រីរាជការ​កម្ពុជា​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣,១៤,១៥ ខែឧសភា​នេះ នៅ​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក​ទេសចរណ៍​នា​ឱកាស​នេះ ក៏​ត្រូវ​បាន​រាំងស្ទះ ដោយ​ខេត្តមណ្ឌលគិរី ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ តែ​ទោះបីជា​មាន​ភ្លៀង​បែប​នេះ​ក្តី តែ​អ្នក​ទេ​ចរណ៍​នៅ​តែ​បន្ត​ឆ្ពោះទៅ​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ​ដដែល ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ថា «​ចំពោះ​ភ្ញៀវ​ទេសចរណ៍ ដែល​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី នា​ពេល​នេះ ខ្ញុំ​យល់​ឃើញ​ថា នេះ គឺ​បញ្ជាក់​អំពី​ភាព​រីក​ចម្រើន​របស់​ខេត្ត ជា​ពិសេស​ការ​បញ្ជាក់​ឃើញច្បាស់​អំពី​កត្តា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ក្នុង​ប្រទេស ក្រោម​ម្លប់​សន្តិភាព ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព ធូរធារ ប្រាក់​ចំណូល​កាន់តែ​ឡើង  ធ្វើ​ឲ្យ​ប្រជា​ព​រដ្ឋ មាន​លទ្ធភាព និង​ឱកាស​ដើរ​លេង​កម្សាន្ត នៅ​គ្រប់​ទីកន្លែង ដូច​ជា ខេត្តមណ្ឌលគិរី​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​នឹង​ខិតខំ​បន្ត​ធ្វើការ​អភិវឌ្ឍន៍ តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ