ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​បាន​មួយសន្ទុះ​ក៏​ស្រាប់តែ​លេង​កា.ប់​គ្នា​ចឹ​ង​ហ្មង​អី !

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​បុរស​ម្នាក់​រង​របួសធ្ងន់ ព្រោះ​គូរ​ទំនាស់​កាប់​បី​ពូថៅ ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ករណី​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​វាល…

ខេត្តព្រៃវែង ៖ ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​បុរស​ម្នាក់​រង​របួសធ្ងន់ ព្រោះ​គូរ​ទំនាស់​កាប់​បី​ពូថៅ ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ករណី​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​វាល ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

តាម​សម្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​មានឈ្មោះ ផា​ន់ ថា ភេទ​ប្រុស អាយុ​៣៧ នៅ​ភូមិ​ជំពូ ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង រីឯ​ជន​រង​គ្រោះ​ត្រូវ​គេ​កាប់​មានឈ្មោះ​សេក ថុ​ល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​បឹង​ពោធិ៍ ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ជន​បង្ក និង​ជន​រង​គ្រោះ និង​អ្នក​ភូមិ​ពីរ​បី​នាក់​ទៀត បាន​ជុំ​គ្នា​ផឹកស៊ី លុះ​ផឹក​បាន​មួយសន្ទុះ​ក៏​កើតជា​ការ​ជជែក​វែក​គ្នា រួច​ក៏​ឈាន​ដល់​ការ​ទាស់សម្តី​គ្នា ហើយ​ជនសង្ស័យ​ក៏​ទាញ​បាន​ពូថៅ​ដៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឲ្យ​រង​របួស​ត្រូវ​ចំនួន​០៣​កន្លែង ឆ្អឹងខ្នង​ពីក្រោយ ប្រវែង​១​ចំអាម ស្មា​ខាងក្រោយ​ប្រវែង​០៤​សង់ទីម៉ែត្រ កំ​ពួន​ដៃ​ប្រវែង​០២​សង់ទីម៉ែត្រ ហើយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​យក​ពូថៅ​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​សម្រាល​ក​ព្យា​ល​បាល​នៅ​ពេទ្យ​ឯកជន ភូមិ​ព្រឹក្សា​ទី​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ