ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​រន្ទះបា.ញ់​ឆេះ​ហ្មត់​អស់​រាប់​ម៉ឺន​ដុល្លារ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្ត​មណ្ឌល​គី​រី ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​ក្រុមហ៊ុនចម្ការកៅស៊ូ​១​កន្លែង​ត្រូវ​បាន​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ បណ្តាល​ឱ្យ​ឆាបឆេះ​ហ្មត់​គ្មាន​សល់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ឧសភា វេលា​ម៉ោង​១១​និង​៤០​យប់ ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ…

​ខេត្ត​មណ្ឌល​គី​រី ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​ក្រុមហ៊ុនចម្ការកៅស៊ូ​១​កន្លែង​ត្រូវ​បាន​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ បណ្តាល​ឱ្យ​ឆាបឆេះ​ហ្មត់​គ្មាន​សល់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ឧសភា វេលា​ម៉ោង​១១​និង​៤០​យប់ ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ផ្គរ​រន្ទះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ស្រាប់​មាន​កើត​មាន​ករណី​រន្ទះបាញ់ បណ្ដាល​ឱ្យ​ខូច​ខាត​​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ១-​ផ្ទះ​ស្នាក់​នៅ​របស់​បុគ្គលិក​ក្រុមហ៊ុន​ទំហំ​៥​ម៉ែត្រ គុណ​២៥​ម៉ែត្រ ចំនួន​១​ខ្នង​, ២-​ឃ្លាំង​ស្តុក​សម្ភារ​១​ខ្នង​, ៣,​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ចំនួន​២០​​ពី​ដុ​ង ៤-​ម៉ាស៊ីនភ្លើង​ចំនួន​១​គ្រឿង​, ៥-​ម៉ូតូ​ចំនួន​១​គ្រឿង ៦,​ជី និង​ថ្នាំ​កសិកម្ម​(​មាន​តម្លៃ​ប្រមាណ​១​ម៉ឺន​ដុល្លារ​)​។

ទោះជា​យ៉ាងណា​គ្រោះ​ធម្មជាតិ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ