ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ទៀត​ហើយ​នៅ​កន្លែង មិនដឹង​ថា​លឿន​ប៉ុនណា​ទេ​!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​ខ្លួនឯង ខណៈ​ស្រវឹងស្រា​មក​ពី​ញាំ​ការ​មិត្តភក្តិ បើកបរ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​មួយ​គ្រឿង ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន​មិន​បាន​ប្រុង​ប្រយ័ត្ន លុះ​មក​ដល់​ផ្លូវបត់​ក៏​រេ​ចង្កូត​បត់​មិន​ទាន់​ក៏​ដួល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ…

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​ខ្លួនឯង ខណៈ​ស្រវឹងស្រា​មក​ពី​ញាំ​ការ​មិត្តភក្តិ បើកបរ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​មួយ​គ្រឿង ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន​មិន​បាន​ប្រុង​ប្រយ័ត្ន លុះ​មក​ដល់​ផ្លូវបត់​ក៏​រេ​ចង្កូត​បត់​មិន​ទាន់​ក៏​ដួល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​គោក​ក្រ​ញូ​ង​ខាងត្បូង ភូមិ​ស្រោង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​បុរស​ទាំង​ពីរ​ខាងលើ​ស្រវឹងស្រា ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ​មួយ​គ្រឿង​ឌុ​ប​គ្នា​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវបត់​ក៏​រេ​ចង្កូត​បត់​មិន​ទាន់​ក៏​ដួល​តែ​ម្តង ។

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា​នេះ​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រង​គ្រោះ​ទាំង​ពីរ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​១P- ៦១៥៤ ឌុ​ប​គ្នា​យ៉ាង​លឿន បើកបរ​ពី​ទិស​ដៅ​ពី​ជើង​ទៅ​ទិស​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ខណៈ​អ្នកបើកបរ​ស្រវឹងស្រា ហើយ​បើក​លឿន​ផង​នោះ ស្រាប់តែ​រេ​ចង្កូត​បត់​មិន​ទាន់​ក៏​ដួល​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ សំ រុំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង (​ស្លាប់​) ។ ចំណែក​អ្នក​រួម​ដំណើរ​របួសធ្ងន់​មានឈ្មោះ អ៊ុ​ច ឡាយ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ជីក្រែង ។
បច្ចុប្បន្ន​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​វិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ