ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​មាន​ទីផ្សារ​ល្អ ឯ​ដើម​ដំឡូង​ក៏​មាន​ហាងឆេង

5 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ដើម​ដំឡូង​មី​ស្រស់​របស់​ថៃ ​គេ​ឃើញ​ដឹក​លក់ឱ្យ​ពលរដ្ឋ​ខ្មែរ​តាម​រថយន្ត​តូច​-ធំ​ជា​ហូរហែ​ ​ស្ថិតតាម​​បន្ទាត់​ព្រំដែន ដែល​​ខ្លះមក​ពី​ខេត្ត​ជិត​ៗ និងខ្លះ​​មក​ពី​ខេត្ត​ឆ្ងាយ​ៗ ​បន្ទាប់​ពី​ឆ្នាំ​នេះ​ទីផ្សារ​ដំឡូង​មី​ស្រស់ ​និង​ស្ងួត​ មាន​ហាងឆេង​ល្អ​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ដើម​ដំឡូង​មី​ស្រស់​របស់​ថៃ ​គេ​ឃើញ​ដឹក​លក់ឱ្យ​ពលរដ្ឋ​ខ្មែរ​តាម​រថយន្ត​តូច​-ធំ​ជា​ហូរហែ​ ​ស្ថិតតាម​​បន្ទាត់​ព្រំដែន ដែល​​ខ្លះមក​ពី​ខេត្ត​ជិត​ៗ និងខ្លះ​​មក​ពី​ខេត្ត​ឆ្ងាយ​ៗ ​បន្ទាប់​ពី​ឆ្នាំ​នេះ​ទីផ្សារ​ដំឡូង​មី​ស្រស់ ​និង​ស្ងួត​ មាន​ហាងឆេង​ល្អ​ ហើយ​កសិករ​លក់​បាន​តម្លៃ​ខ្ពស់​ខុស​ ពី​បណ្តា​ឆ្នាំ​មុន​ៗ​ ។​

រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ផ្ទុក​ដើម​ដំឡូង​មី​ស្រស់​ពេញ​ៗ​ បើក​ចេញពី​ដី​ថៃ​តាម​បណ្តា​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​ស្វាយចេក​ ។ ឯ​រថយន្ត​ធំ​ៗ​របស់​ខ្មែរ​ ក៏​ចត​ចាំ​សាង​ព្រោងព្រៀត​ដូច​គ្នា​ដែរ ​។ ​សាកសួរ​ផ្ទាល់មាត់​នៅ​​ចំណុចនោះ អ្នកបើកបរ​ជនជាតិ​ថៃ​ខ្លះ​ថា​ ដឹក​មក​ពី​ខេត្ត​ស្រះ​កែវ​ ជា​ខេត្ត​ជាប់​ព្រំដែន​ ប៉ុន្តែ​ភាគច្រើន​
ក៏អះអាង​ថា ​ដឹក​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​ ដូច​ជា​ខេត្ត​នគររាជ​សី​ម៉ា​ជាដើម ​ហើយ​ថា​ប្រើ​រយៈពេល​ជិត​១​ថ្ងៃ​ ទើប​ដល់​ព្រំដែន ​។

​ក្រុម​កម្មករ​ខ្មែរ​ ដែល​ស៊ីឈ្នួល​លើកដាក់​ដើម​ដំឡូង​ពី​រថយន្ត​ថៃ​និយាយ​ថា ​ដើម​ដំឡូង​ស្រស់​ទាំងនេះ​ក្រោយ​​ទិញ​ពី​ថៃ​ គឺ​យក​ទៅ​ដាំ​នៅ​ខេត្ត​ខាងក្នុង​ប្រទេស​ជួន​ខេត្តឧត្តរមានជ័យ​, ​សៀមរាប​ និង​កំពង់ធំ​ជាដើម​ ។​ល​។ ​

អត្ថបទសរសេរ ដោយ