ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀត គិតមកត្រឹមម៉ោង២រសៀលថ្ងៃទី១២ ឧសភា នេះ ករណីគ្រោះថ្នាក់ចរារណ៍លើផ្លូវជាតិលេខ០៩ បើតាមការពិនិត្យនៅកន្លែងកើតហេតុ គឺជនរងគ្រោះដែលស្លាប់គឺមានចំនួន៣នាក់ក្នុងនោះម្នាក់បានដាច់.កចេញពីខ្លួន និងមានអ្នករងរបួសស្រាល-ធ្ងន់ច្រើននាក់ទៀត តែមិនទាន់ដឹងចំនួនពិតប្រាកដមានប៉ុន្មាននាក់ទេ ដោយកំពុងបញ្ជូនទៅសង្គ្រោះផងដែរ ដោយឡែកសាកសព កំពុងស្វែងរកអត្តសញ្ញាណក្រុមគ្រួសារ ។
សេចក្តីរាយការណ៍បន្តថា ចំពោះមូលហេតុវិញ គឺបណ្តាលមកពីរថយន្តនោះបែកកង់ ទើបក្រឡាប់តែម្តង ។ គួររំលឹកថា យ៉ាងហោចណាស់ មនុស្ស៣នាក់ស្លាប់ និងរងរបួសច្រើននាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយ បានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ឧសភា នេះ ស្ថិតលើផ្លូវជាតិលេខ០៩ ត្រង់ចំណុចភូមិឈ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ