ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​…​បាត់​ជីវិត គ្មាន​អ្នក​ទទួលខុសត្រូវ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដែល​គេ​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​ កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​យប់​ថ្ងៃ​១១​ ឧសភា​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ស្ទឹង​ចក ឃំ​ុ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដែល​គេ​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​ កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​យប់​ថ្ងៃ​១១​ ឧសភា​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ស្ទឹង​ចក ឃំ​ុ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ហើយ​រថយន្ត​នោះ​បាន​បើក​រ​ត់​បាត់​ ។

ជន​រង​គ្រោះ​​ខាងលើត្រូវ​គេ​​ស្គាល់ ឈ្មោះ​គន រើ​ន ​អាយុ​​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​​ស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​C125 ពណ៌​​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង 1AA-9436 បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ជំហាន​​ដំបូង​​ថា រថយន្ត​នោះ​គេ​​មិន​បាន​ស្គាល់​ភិនភាគ​ទេ ដែល​ធ្វើ​ដំណើរ​មក​ពី​ទិស​​ខាងកើត​ឆ្ពោះទៅ​លិច​ ។ លុះដល់​ចំណុច​ខាងលើ​ ក៏​បុក​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​​ដួល​បោក​ក្បាល​ស្លាប់​តែ​ម្ដង ​។

សមត្ថកិច្ច​បានឱ្យ​​ដឹង​ដែរ​ថា ​​ក្រោយ​បុក​មនុស្ស​ស្លាប់​អ្នក​បើករថយន្ត​ន​នោះ​ មិន​បាន​ឈប់​ទេ​។ ផ្ទុយ​ទៅ​វិញ​បាន​បន្ថែម​ល្បឿន​ បើក​រត់​បាត់​ស្រមោល​តែ​ម្ដង សូ​ម្បី​តែ​ភិនភាគ​រថយន្ត​ ក៏​គេ​មិន​បាន​ចាំ​ដែរ​។ ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រថយន្ត​បង្កហេតុ​នោះ តែ​ទំនង​គ្មាន​តម្រុយ​ទេ។

អត្ថបទសរសេរ ដោយ