ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តីបន្ទោសឱ្យល្អ…​តែនាងតូច១៣ឆ្នាំទទួលអត់​បានចង.ក​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កុមារី​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង ព្រោះតែ​តូចចិត្ត​ក្រោយ​ត្រូវ​លោកយាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ ។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ឧសភា…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កុមារី​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង ព្រោះតែ​តូចចិត្ត​ក្រោយ​ត្រូវ​លោកយាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ ។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ឧសភា ស្ថិត​នៅផ្ទះ នៅ​ភូមិ​ស្វាយ​ទោល ឃុំ​ជៃ
កំពក ស្រុក​ព្រះស្តេច ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សៃ រក្សា អាយុ​១៣​ឆ្នាំ ។ បើ​តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា​នៅ​មុន​ពេល​កើតហេតុ លោកយាយ​បាន​ស្តីបន្ទោស​ក្មេង​ស្រី សៃ រក្សា ដែល​ចូល​ចិត្ត​ដើរ​លេង​មិនសូវ​នៅ​ជួយ​ធ្វើ​ការងារ​ផ្ទះ ដែល​ក្នុង​ន័យ​អប់រំ​ប្រៀនប្រដៅ ព្រោះ​ខ្លួន​ជា​ចៅស្រី មិន​គួរ​ដើរ​លេង​ច្រើន​ពេក​នោះ​ទេ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ត្រូវ​យាយ​ស្តីបន្ទោស​ចៅស្រី​រូប​នេះ ក៏​បានរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន ដោយ​យក​ប៉ោត ស្ពេ​ត្រូល​ជាន់ឡើង​ទៅ​ទាក់​.​ក​នឹង​ខ្សែ​ជ័រ​ពណ៌​ខ្មៅ​ចង​ជា​ឆ្កោក​ព្យួរ​ស្រាប់ សម្រាប់​ចងខ្សែ​មុង​ដេក​រាល់ថ្ងៃ​នោះ ។ បន្ទាប់​ពី​ដឹង​ភ្លាម ក្រុម​គ្រួសារ​នាំ​គ្នា​ដាក់ចុះ​នឹង​យក​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ តែ​មិន​អាច​សង្គ្រោះ​បាន ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ