ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ទឹក​ភ្នែក​លែងជាប់​! នាង​ថា បង្ខំចិត្ត​លះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​6 (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រៀបរាប់​ទាំង​អួល​ដើម​.​ក​នៅ​ទីតាំង​ស្នាក់​បណ្តោះអាសន្ន​ក្បែរ​បន្ទាត់​ព្រំដែន ដោយ​បុរស​គម និង​កូនស្រី​2​នាក់ ហើយ​កូនស្រី​អះអាង​ថា ព្រោះតែ​ជីវភាព​គ្រួសារ ទើប​បង្ខំចិត្ត​ចំណាកស្រុក ប៉ុន្តែ​មិន​ឆ្លង​ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ឲ្យ​គេ​មើលងាយ​ឡើយ​។ គ្រួសារ​ដ៏​កំសត់​ខាងលើ​ដែល​មាន​បុរស​ជា​ឱ​ពុក​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ រៀបរាប់​ទាំង​អួល​ដើម​.​ក​នៅ​ទីតាំង​ស្នាក់​បណ្តោះអាសន្ន​ក្បែរ​បន្ទាត់​ព្រំដែន ដោយ​បុរស​គម និង​កូនស្រី​2​នាក់ ហើយ​កូនស្រី​អះអាង​ថា ព្រោះតែ​ជីវភាព​គ្រួសារ ទើប​បង្ខំចិត្ត​ចំណាកស្រុក ប៉ុន្តែ​មិន​ឆ្លង​ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ឲ្យ​គេ​មើលងាយ​ឡើយ​។

គ្រួសារ​ដ៏​កំសត់​ខាងលើ​ដែល​មាន​បុរស​ជា​ឱ​ពុក​ឈ្មោះ អ៊ឺ​ត្រេក អាយុ​48​ឆ្នាំ ចំណែក​កូនស្រី​ឈ្មោះ អ៊ឺ​ត្រប់ អាយុ​22​ឆ្នាំ ទាំង​២​នាក់​ឪពុក​កូន​មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាត់​បោះ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយ​ខ្ទម​ដ៏​កំសត់​ដែល​រស់នៅ​សព្វ​ថ្ងៃនេះ​មាន​តែ​ដំបូល​ប្រក់​កៅស៊ូ​ប្លា​ស្ទិ​ក ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​មាន​ឬ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

បើ​តាម​ការ​រៀបរាប់​ទាំង​ក្រៀមក្រំ​ពី​ឱ​ពុក​ខ្នង​គម​បានឱ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​ទីទ័ល​ក្រ​រស់នៅ​ក្នុងផ្ទះ​តូច​មួយ​ដំបូលស័ង្កសី​ជាង​10​សន្លឹក ​ និង​ជញ្ជាំង​បិទ​បាំង​ដោយ​កៅស៊ូ​ជ័រ ព្រមទាំង​មានកូន​3​នាក់​ក្នុង​បន្ទុក ក្នុង​ស្រី​ម្នាក់ ប្រុស​2​នាក់ និង​ប្រពន្ធ​គាត់​ឈ្មោះ ផូ ផ​ន អាយុ​43​ឆ្នាំ​។

ចំ​ណែ​ឯ​កូនស្រី​របស់​បុរស​ខ្នង​គម​ខាងលើ​និយាយ​ថា នាង​ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ នាង​ក៏​រៀន​បាន​ត្រឹម​ថ្នាក់​ទី​6​ប៉ុណ្ណោះ ហើយ​ត្រូវ​បោះបង់​ការ​សិក្សា​ចោល​6​ទៅ​7​ឆ្នាំ គឺ​តាម​​ឱ​ពុក​ទៅ​ស៊ីឈ្នួល​គេ​រាល់​ឆ្នាំ​នៅ​បន្ទាត់​ព្រំដែន ដើម្បី​បាន​ប្រាក់​ឲ្យ​ប្អូនប្រុស​2​នាក់​បន្ត​​កា​សិក្សា​ក្រែង​មាន​អនាគត​នឹង​គេ​។ ហើយដោយ​សារ​ជីវភាព​ក្រីក្រ​នេះ ម្តាយ​នាង​ជា​មេផ្ទះ​ផង និង​ធ្វើ​ជា​មេ​គ្រួសារ​ជំនួស​ឱ​ពុក​ផង គឺ​រត់​ម៉ូតូឌុប​ដឹក​គេ​ទៅ​គ្រប់​ទិស​ទី ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ប្អូន​ៗ​រៀន​។ គ្រួសារ​នាង​មាន​ដី​តែ​កន្លះ​ហិ​កតា​សម្រាប់​ធ្វើស្រែ ហើយ​ស្រែ​នោះ​ស្ថិត​នៅ​ចំណុច​ដី​ទំនាប​ទៀត បើ​ឆ្នាំ​ណា​ភ្លៀង​ខ្លាំង​លិចលង់​រកតែ​អង្ករ​ហូប​ក៏​គ្មាន​ដែរ​។

គ្រួសារ​មួយ​នេះ​រៀបរាប់​បន្ត​ទៀត​ថា ការ​ស៊ីឈ្នួល​គេ​នៅ​បន្ទាត់​ព្រំដែន គឺជា​រៀង​រាល់​ឆ្នាំ​ដ៏​រាប​ណា​ជិត​ដល់​ពិធីបុណ្យ​ជាតិ​នានា ទើប​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ហើយ​នាង​ប្រាថ្នា​ចង់​ឲ្យ​ប្អូន​ៗ​រៀន​បាន​ចប់​ថ្នាក់ បើ​ទោះជា​នាង​និង​ឱ​ពុក​ជួប​ទុក្ខ​លំបាក​យ៉ាងណា​ក៏​ដោយ។

បុរស​ខ្នង​គម និង​កូនស្រី សូម​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​ថ្នាក់ដឹកនាំ មេត្តា​ជួយ​ដល់​គ្រួសារ​ពួក​គាត់​ផង​។ ពួក​គាត់​មិន​ចង់ទៅ​ចំណាក​ស្រុក​នៅ​ក្រៅប្រទេស​ទេ ព្រោះ​ខ្លាច​គេ​បោកប្រាស់​ ហើយ​ធ្វើការ​នៅ​បន្ទាត់​ព្រំដែន​ក្នុង​1​ថ្ងៃ​2​នាក់​ឱ​ពុក​កូន​ក៏​បានតែ​ជិត​4​ម៉ឺន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ