អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា កូនស្រីម្នាក់ធ្វើឲ្យម្តាយឪពុកមានការភ្ញាក់ផ្អើល ដោយសារតែមានបង្ហាញរូបកាសស្តាប់ជាប់នឹងត្រចៀកពេលពិនិត្យអេកូពេលមានផ្ទៃ។ អ្វីដែលកាន់តែនឹកស្មានមិនដល់ គឺឪពុករបស់នាង គឺជា DJ ជំនាញខាងចាក់តន្ត្រី។
Emma និង Richard Wilkins បានទៅពិនិត្យអេកូនៅអាទិត្យ ទី១១ ដើម្បីពិនិត្យមើលកូនក្នុងផ្ទៃ ស្រាប់តែបានឃើញរូបកូនក្នុងផ្ទៃកំពុងតែពាក់កាសត្រចៀក។ ដោយសារតែហេតុនេះហើយ ទើបគ្រប់គ្នាលើកឡើងថា ក្មេងស្រីម្នាក់នោះស្រលាញ់តន្ត្រីតាំងពីក្មេងទៅហើយ។
នៅពេលនេះ ក្មេងស្រីខាងលើគឺបានកន្លងផុតទៅ៦ឆ្នាំហើយ។ ទារិកាដែលឆ្លុះអេកូក្នុងផ្ទៃម្នាក់នោះ មានឈ្មោះ Leah May មានអាយុ៦ឆ្នាំហើយ។ បើមើលតាមរូបរាងខាងក្រៅ នាងហាក់បីដូចជាទើបមានអាយុ៤ឆ្នាំប៉ុណ្ណោះ។ នេះមកពីនាងមានជំងឺពីកំណើតដែលធ្វើឲ្យនាងពិបាកនឹងលូតលាស់ដូចមនុស្សដទៃ។
ហើយចំពោះរូបកាសស្តាប់ត្រចៀកដែលបង្ហាញលើផ្ទៃអេកូអាចហៅបានថា ជាកំហុសបច្ចេកទេស។ វាមិនមែនជាកាសមែនទែនឡើយ។ វាគ្រាន់តែជាស្រមោលចាំងបន្លំភ្នែកប៉ុណ្ណោះ។
តើលោកអ្នកដែលឃើញទារិកាក្នុងផ្ទៃកំពុងស្តាប់កាសគ្របត្រចៀកដែរឬទេ?
ចែករំលែកព័តមាននេះ