ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បា.ញ់ប្រហារ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​ស្រុក​បាភ្នំ​ម្នាក់ រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទាំង​យប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ឧសភា នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រោក…

ខេត្តព្រៃវែង ៖ ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​ស្រុក​បាភ្នំ​ម្នាក់ រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទាំង​យប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ឧសភា នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ឈ្មោះ ផេ​ន ភា​រិ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្រុក​បាភ្នំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ពឺ​ខាងកើត ឃុំ​ស្ពឺ​( ក​) ស្រុក​បាភ្នំ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជុំវិញ​ហេតុការណ៍​បាញ់​ប្រហារ​មន្ត្រី​ប៉ូលិសនេះ​ ពុំ​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​អោយ​បាន​ច្បាស់​អំពី​មូលហេតុ​នៅឡើ​យ​ទេ ហើយ​ក៏​មិនដឹង​ថា​ជន​បង្ក​ជា​នរណា និង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ដែរ គេ​គ្រាន់តែ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​អង្គុយ​ចុច​ទូរ​សព្ទ័​នៅ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ហើយ​ក្រោយមក​ក៏​លឺ​ស្នូរ​ផ្ទុះអាវុធ​កើតឡើង ពេល​ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោង​ដំរី​ទៅ​ដល់​កន្លែង​កើតហេតុ ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់ ឃើញ​តែ​ជន​រង​គ្រោះ​ដួល​ដេក​នឹង​ដីតែម្នាក់​ឯង​ ហើយ​នៅ​លើ​ដងខ្លួន​ជន​រងគ្រោះ​មាន​របួស​២​កន្លែង គឺ​ស្មា​ស្តាំ​និង​ថ្គាម ដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​ចំ​ស្មា ហើយ​គ្រាប់កាំភ្លើង​បាន​បុក​ធ្លុះ​ចេញពី​ស្មា​ធ្លាយ​ទៅ​ចូល​ក្នុង​ថ្គាម​​បៀម​គ្រាប់​ជាប់​ក្នុង​ថ្គាម ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្តង​។

មន្ត្រី​នគរបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់​អោយ​ដឹងផង​ដែរ​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១១ ឧសភា គឺ​ព្រឹក​ថ្ងៃ​បន្ទាប់​ សមត្ថកិច្ច​នគរបាល​ស្រុក ​និង​ខេត្ត​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ និង​បាន​រក​ឃើញ​សំបក​ឡត​គ្រាប់កាំភ្លើង​ប្រភេទ K54 ចំនួន​១​គ្រាប់​នៅ​កន្លែង​នឹង​កើតហេតុ ហើយ​ក្រៅពី​នោះ​គឺ​ពុំ​ឃើញ​មាន​អ្វី​ដែល​ជា​តំរុយ​សោះឡើយ ហេតុនេះ​ហើយ​ទើប​សមត្ថកិច្ច​មិន​អាច​សន្និដ្ឋាន​បាន​ថា ករណី​ផ្ទុះអាវុធ​នេះ​វា​ជា​រឿង​គំនុំ ឬ​ក៏​ជា​ករណី​អ្វី​ផ្សេង​អោយ​ប្រាកដ​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ មិន​ទាន់​អាច​ផ្តល់​ចម្លើយ​បាន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ