ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត ឆ្អែត​ចិត្តនឹង​ស្វាមី​ក្បត់ចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​ស្វាមី​របស់​នាង​ហើយ ក្រោយ​រួមរស់​ជាមួយ​គ្នា មានកូន​ស្រី​ម្នាក់ ។ អ្នក​នាង​ម៉ៅ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​ស្វាមី​របស់​នាង​ហើយ ក្រោយ​រួមរស់​ជាមួយ​គ្នា មានកូន​ស្រី​ម្នាក់ ។

អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​ប្រកាស​រឿង​នេះ​ក្នុង​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ព្រោះ​នាង​ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​បែប​នេះ​ដែរ​ជាមួយ​ស្វាមី​វ័យ​ចំណាស់​ជា​មេធាវី ។

បើ​យោង​តាម​សំ​ណេ​រ​ដែល​អ្នក​នាង​ម៉ៅ ស៊ី​ណាត សរសេរ​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បញ្ជាក់​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ​ម៉ៅ​ស៊ី​ណាត សូម​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ជា​ប្តី​ប្រពន្ធ​ចាប់ពី​ពេល​នេះ​ទៅ សូម​មេត្តា​ជួយ​ដឹង​លឺ​ផង ពួក​ខ្ញុំ​អត់​ទាន់​មាន​អេ​តា​ស៊ី​វិល​ទេ »​។

បញ្ហា​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​ឈាន​ដល់ទី​បញ្ចប់​ខណៈ​មានកូន​ស្រី​ម្នាក់​នេះ មិន​ត្រូវ​អ្នក​នាង​ម៉ៅ ស៊ី​ណាត បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ទេ ដោយ​នាង​បាន​លើក​ឡើង​ដោយ​ខ្លី​ថា «​នាង​ពិតជា​ឆ្អែតចិត្ត​ជាមួយ​ស្វាមី​របស់​នាង​ណាស់​» ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូវ​និក​អ្នក​នាង​ម៉ៅ ស៊ី​ណាត បញ្ជាក់​ថា «​មូល​ហេតុ​ដែល​នាង​ខ្ញុំ​សម្រេច​លែងលះ​ជាមួយ​ស្វាមី​ក្រោយ​របស់​ខ្លួន​នា​ពេល​នេះ គឺ​ដោយ​សារ​គេ​បាន​ក្បត់ចិត្ត​នាង​ខ្ញុំ ។ មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​នាង​ខ្ញុំ​បាន​ផ្តល់​ឱកាស​ឲ្យ​ស្វាមី​របស់​នាង​ខ្ញុំ មុន​សម្រេចចិត្ត​ថា​លែង ប៉ុន្តែ​នេះ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​គាត់ តែ​គាត់​នៅ​តែ​បំពាន អ៊ីចឹង​នាង​ខ្ញុំ​ជូន​គាត់​តាម​សំណូមពរ ។

ខ្ញុំ​ទុក​មុខ​ឲ្យ​គាត់​ក្នុង​នាម​គាត់​ជា​ឪពុក​របស់​កូន​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​អ្វី​វែង​ឆ្ងាយ​ដែរ មាន​តែ​ពាក្យ​ខ្លី​មួយ​ម៉ាត់​ថា ពួក​យើង​បាន​អស់​និស្ស័យ​នឹង​គ្នា​ត្រឹមហ្នឹង​ចុះ »​។

ការ​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​របស់​អ្នក​នាង​ម៉ៅ ស៊ី​ណាត នា​ពេល​នេះ​បាន​កើត​ឡើងជា​លើក​ទី​២​ហើយ បន្ទាប់​ពី​ជាមួយ​អតីត​ស្វាមី​ជា​មេធាវី​ក្រោយ​ពេល​មានកូន​ប្រុស​ម្នាក់ ។

បន្ទាប់​ពី​ចែកផ្លូវ​ជាមួយ​បុរស​ជា​មេធាវី​នោះ​រួច​មក អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​ចាប់ដៃ​គ្នា​ជាមួយ​លោក​ហោ វិសាល ជា​មន្ត្រី​យោធា​ដោយ​ពុំ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឡើយ។ អ្នក​ទាំង​ពីរ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៣​ឆ្នាំ និង​មានកូន​ស្រី​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ