ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វមេះ… ចាប់នាងបង្ខាំងទុករំលោ.ភ​ជាង​៤​ខែ?

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ នគរបាល​ខេត្តព្រៃវែង​បាន​បើក​ការ​ស្រាវជ្រាវ​លើ​មន្ត្រី​នគរបាល ​ដែល​មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ទោ​ប្រចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចាម ស្រុក​កំពង់ត្របែក ដែល​ជា​កូនប្រុស​បង្កើតរបស់​លោក ស្នងការ​រង​មួយ​រូប ក្រោយ​ពី​ទទួលបណ្ដឹង​ពី​ស្ត្រី​ម្នាក់​ដែល​បាន​ចោទ​ថា បាន​ចាប់​នាង​រំលោភ…

ខេត្តព្រៃវែង ៖ នគរបាល​ខេត្តព្រៃវែង​បាន​បើក​ការ​ស្រាវជ្រាវ​លើ​មន្ត្រី​នគរបាល ​ដែល​មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ទោ​ប្រចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចាម ស្រុក​កំពង់ត្របែក ដែល​ជា​កូនប្រុស​បង្កើតរបស់​លោក ស្នងការ​រង​មួយ​រូប ក្រោយ​ពី​ទទួលបណ្ដឹង​ពី​ស្ត្រី​ម្នាក់​ដែល​បាន​ចោទ​ថា បាន​ចាប់​នាង​រំលោភ និង​បង្ខាំង​នាង​ទុក​រំលោភ​អស់​រយៈពេល​ជាង​៤​ខែ ។ មិនតែប៉ុណ្ណោះ​ក៏​បាន​រៀប​គម្រោង​លក់​នាង​ឲ្យ​ទៅ​ប្រុស​ផ្សេង និង​គំរាម​បាញ់​សម្លាប់​នាង​ទាំង​ពូជ​ទៀត​ផង ។ បណ្តឹង​នេះ​ពិតជា​ធ្ងន់ធ្ងរ ប្រសិនបើ​លោក​ស័ក្តិ​២​រូប​នេះ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​មែន ។

មន្ត្រី​ប៉ូលិស​ដែល​រង​ការ​ចោទប្រកាន់​នេះ គឺ​លោក ឌឹ​ម មក​រា ជា​នគរបាល​បម្រើ​ការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ និង​ជា​កូនប្រុស​បង្កើត​របស់​លោក​ឧត្ដម សេនីយ៍ត្រី ស្នងការ​រង​ខេត្តព្រៃវែង​មួយ​រូប ។ ចំណែក​នារី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ។ យោង​តាម​ពាក្យបណ្តឹង​របស់​យុវតី​រង​គ្រោះ​បាន​អះអាង​ថា កាល ពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ពេល​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅផ្ទះ ហើយ​នាង​នៅផ្ទះ​តែឯង លោក​ប៉ូលិស ​ឈ្មោះ ឌឹ​ម មក​រា បាន​លួច​ឡើង​ទៅ​ចាប់​នាង​រំលោភ​ដល់​លើ​ផ្ទះ រហូត​បាន​សម្រេច ភ្លាម​នោះ​ប្អូន​របស់​នាង​ក៏​ចូល​ទៅ​ទាន់ ធ្វើ​ឱ្យឈ្មោះ ឌឹ​ម មក​រា ភ័យ​ក៏​លោត​តាម​ទ្វារ​ក្រោយ​រត់គេច​ខ្លួន​បាត់​ទៅ ។ លុះ​ស្អែក​ឡើង​ឈ្មោះ​នេះ​បាន​ទូរស័ព្ទ​មក​គំរាម​នាង​មិន​ឱ្យ​ប្តឹងប្តល់​ទេ ។ ដោយ​ទ្រាំ​នឹង​ការ​គំរាម​នេះ​មិន​បាន​រូប​នាង​ក៏​គេចខ្លួន​ទៅ​ធ្វើការ​នៅ​ក្រុង​បា​វិត​មួយ​រយៈ ។

នារី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា មក​ដល់​ខែមករា​ដើមឆ្នាំ​២០១៨ ជន​នេះ​ក៏​បាន​ទូរស័ព្ទ​គំរាម និង​បង្ខំ​នាង​ឱ្យ​ឡើង​ទៅ​ជួប​ខ្លួន​នៅ​ភ្នំពេញ រួច​ក៏​ចាប់​បង្ខាំង​នាង​ទុក​រំលោភ​សេពសន្ថវៈ​នៅ​ក្នុងផ្ទះ​សំណាក់​អស់​រយៈ ពេល​ជាង​៣​ខែ ។ បន្ទាប់​មក​ក៏​រៀប​គម្រោង​លក់​នាង​ទៅ​ឱ្យ​មិត្តភក្តិ​ទៀត នៅ​ដើម​ខែមេសា តែ​ត្រូវ​នាង​រត់​រួច​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ប្រាប់​ដំណើររឿង​នេះ​ដល់​ឪពុក​ម្តាយ ក៏​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ បាល និង​សាលាឃុំ តែ​គេ​មិន​រក​យុត្តិធម៌​ឱ្យ​ទេ បែរជា​ព្យាយាម​សម្របសម្រួល​ទៅ​វិញ ទើប​គ្រួសារ​នាង​អស់សង្ឃឹម​មិនដឹង​ប្តឹង​ទៅ​ខាង​ណា​ទៀត រហូត​ចុង​ក្រោយ​ក៏​សម្រេចចិត្ត​រាយការណ៍​ប្រាប់​អ្នក​សារ ព័ត៌មាន​សុំ​ឱ្យ​ជួយ​ចុះ​ផ្សាយ​តែ​ម្តង ។

ទោះបីជា​យ៉ាងនេះ​ក្តី មន្ត្រី​ប៉ូលិស​ដែល​រង​ការ​ប្តឹង​ចោទប្រកាន់ លោក ឌឹ​ម មក​រា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​លោក​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​នារី​រង​គ្រោះ រហូត​ឈាន​ដល់​ទំនាក់ទំនង​ផ្លូវភេទ​មែន ប៉ុន្តែ​រូប​លោក​មិន​បាន​ចាប់រំលោភ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​ពួក​លោក​ស្រឡាញ់​ព្រមព្រៀង​គ្នា​ទាំង​សងខាង ហើយ​នៅ​អំឡុង​ដើមឆ្នាំ​២០១៨​នោះ នារី​ជាដើម​ចោទ​គឺ​ពិតជា​បាន​ទៅ​រស់នៅ​ឯ​ភ្នំពេញ​ជាមួយ​ខ្លួន​មែន តែ​គឺ​ខាង​ស្រី​ទៅ​តាម​លោក​ដោយ​ខ្លួនឯង ព្រោះ​ពេល​នោះ​លោក​ត្រូវ​ទៅ​រៀន​នៅ​ភ្នំពេញ ។ ក្រោយមក​នៅ​ដើម​ខែមេសា ពេល​ទំនាក់ទំនង​របស់​លោក​និង​នាង​បែកការ​ដឹង​ដល់​ឪពុក​ម្តាយ​ខាង​ស្រី ឪពុក​ម្តាយ​ក៏​ហៅ​កូន​ត្រឡប់​ទៅ​វិញ ហើយ​ក៏​ដាក់​ពាក្យ​ប្តឹង​ថា រូប​លោក​រំលោភ​កូនស្រី​ខ្លួន​តែ​ម្តង ។

ជុំវិញ​ករណី​ខាងលើ​នេះ​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា​ថា ភាគី​ខាង​នារី​ដែល​អះអាង​ថា ត្រូវ​គេ​ចាប់រំលោភ​នោះ​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ហើយ​បច្ចុប្បន្ន​នេះ​មន្ត្រី​ជំនាញ​កំពុង​ហៅ​ភាគី​ទាំង​២​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទៅ​តាម​នីតិវិធី ។ លោកស្នងការ​បាន​បញ្ជាក់​ថា ចំពោះ​រឿង​នេះ​បើ​រក​ឃើញ​ថា កូនលោក​ស្នងការ​រង​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ប្តឹង​ចោទ​មែន​នោះ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ គ្មាន​ការ​យោគយល់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ