ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​ខេត្ត​ទទួល​បាន​ថវិកា​ពី​សប្បុរសជន​ជាង​៩​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថវិកា​ជាង​៩​ម៉ឺន​ដុល្លារ​ត្រូវ​បាន​សប្បុរសជន​នានា​បរិច្ចាគ​ជួយ​គាំទ្រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ៨ ឧសភា ២០១៨ ក្រោម​ប្រធានបទ…

ខេត្តមណ្ឌលគិរី ៖ ថវិកា​ជាង​៩​ម៉ឺន​ដុល្លារ​ត្រូវ​បាន​សប្បុរសជន​នានា​បរិច្ចាគ​ជួយ​គាំទ្រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ៨ ឧសភា ២០១៨ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​គ្នា សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​ន​ណា​ម្នាក់​ចោល​» ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ឧកញ៉ា អ៊ឹ​ង ស៊ី​តាត​វិ​រៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨​។

លោក ស្វាយ សំ​អ៊ា​ង បាន​បញ្ជាក់​ថា ការ​ប្រារ​ព្វ​ទិវា​កាកបាទក្រហម អឌ្ឍ​ច័ន្ទ ក្រហម​ឆ្នាំ​នេះ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​គ្នា សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​ន​ណា​ម្នាក់​ចោល​» ដោយ​ប្រមូល​ថវិកា​ពី​សប្បុរសជនបាន​ចំនួន​៩៣.៨៤៨​ដុល្លារ ក្នុង​នោះ លោក​ឧកញ៉ា អ៊ឹ​ង ស៊ី​តាត​
វិ​រៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចូល​រួម​បរិច្ចាគ​ចំនួន​៣​ម៉ឺន​ដុល្លារ​ផង​ដែរ។​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ចូលរួម​ផ្តល់​ការ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ ព្រមទាំង​ថវិកា ដើម្បី​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​អាច​មាន​លទ្ធភាព​បន្ត​នូវ​ការងារ​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ក្នុង​ករណី​ផ្សេង​ៗ ឬ​រង​គ្រោះ ដោយ​គ្រោះ​ធម្មជាតិ​។

លោកស្រី ដួច ដា​រ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ឲ្យ​ដឹង​ថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី នា​ឆ្នាំ​២០១៧-២០១៨​នេះ បាន​ជួយ​ជន​រង​គ្រោះ ដោយ​គ្រោះ​មហន្តរាយ និង​ឧបទ្ទវហេតុ​ផ្សេង​ៗ ដែល​បាន​កើត​ទ្បើ​ង​​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ចំនួន ៣៩៨​គ្រួសារ ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​១៧៩.១០០.០០០ រៀល​រួម​ទាំង​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ របស់​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ