ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដរចម្លងកំពង់​ឆ្នាំ​ង-កំពុងលែងបញ្ចុះតម្លៃ​សម្រាប់​រថយន្ត​លក្ខណៈគ្រួសារ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​សំណើ​ស្នើ​សុំ របស់ ប្រជាពលរដ្ឋ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​កំពង់ដរ​ទទឹង​កំពង់ឆ្នាំង​-​កំពង់លែង លើ​តម្លៃ​រថយន្ត​លក្ខណៈ​គ្រួសារ​ពី​៤០.០០០​រៀល​មក​ត្រឹម​២០.០០០​ម៉ឺន​រៀល កន្លង​ទៅ​នោះ ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​សំណើ​ស្នើ​សុំ របស់ ប្រជាពលរដ្ឋ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​កំពង់ដរ​ទទឹង​កំពង់ឆ្នាំង​-​កំពង់លែង លើ​តម្លៃ​រថយន្ត​លក្ខណៈ​គ្រួសារ​ពី​៤០.០០០​រៀល​មក​ត្រឹម​២០.០០០​ម៉ឺន​រៀល កន្លង​ទៅ​នោះ ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​បញ្ចុះតម្លៃ​មក​ត្រឹម​២៨.០០០​រៀល ។

លោក ហ៊ិ​ន សុវណ្ណ​នី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ថា ក្រសួង​បាន​សម្រេច​បញ្ចុះតម្លៃ​ហើយ សម្រាប់​រថយន្ត​លក្ខណៈ​គ្រួសារ​ពី​មុន​៤០.០០០​រៀល មក​នៅ​ត្រឹម​២៨.០០០​រៀល​តែ​ប៉ុណ្ណោះ រីឯ​តម្លៃ​ទំនិញ​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​បាន​សម្រេច​បញ្ចុះតម្លៃ​ផង​ដែរ ។ លោក​បាន​បន្ត​ថា ក្រសួង​មិន​អាច​បញ្ចុះតម្លៃ​តាម​ការ​ស្នើ​សុំ​រហូត​ដល់​២០.០០០​រៀល​នោះ​បាន​ទេ ព្រោះ​ក្រសួង​បាន​កំណត់​តាម​ស្តង់ដារ​ទូ​ទាំង​ប្រទេស​ដែល​កំណត់​យក​ចម្ងាយ​១​គីឡូម៉ែត្រ ៥.០០០​រៀល ចំណែក​ដរ​ចម្លង​កំពង់ឆ្នាំង​-​កំពង់លែង មាន​ចម្ងាយ​ចំនួន​៦,៤០៥​គីឡូម៉ែត្រ ហើយ​បើ​គណនា​តាម​តម្លៃ​នេះ ឃើញ ដល់​ទៅ​៣២.០០០​រៀល តែ​ដោយសារ​មានការ​ឯកភាព​ពី​ម្ចាស់​ដរ​ទទឹង​ផង​នោះ ក៏​បាន​សម្រេចយកតម្លៃ​២៨.០០០​រៀល​វិញ​។

សូម​រំលឹក​ថា តម្លៃ​ដរ​ទទឹង​កំពង់ឆ្នាំង​-​កំពង់លែង​បាន​យក​តម្លៃ​មនុស្ស​ម្នាក់​១.០០០​រៀល ម៉ូតូ​១​គ្រឿង ១.៥០០​រៀល ដោយឡែក​រថយន្ត​លក្ខណៈ​គ្រួសារ មាន​តម្លៃ​ដល់​ទៅ​៤០.០០០​រៀល ។ ចំណែក​រថយន្ត​ខ្លះ​ទៀត ដែល​មាន​ទំហំ​ធំ​យក​ថ្លៃ​ជាង​នេះ ។ តម្លៃ​នេះ​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ មានការ​ត្អូញត្អែរ​ថា ថ្លៃ​ពេក និង​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ពាក់​ព​ន្ឋ័ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​បញ្ចុះតម្លៃ ពី​៤​ម៉ឺន​រៀល​មក​ត្រឹម​២​ម៉ឺន​រៀល ព្រោះ​ហេតុផល​ថា កាលពីមុន​ដរ​ទទឹង ត្រូវ​បើកផ្លូវ​វាង​តាម​កោះមាន​ចម្ងាយ​ឆ្ងាយ និង​ត្រូវ​ប្រើ​ពេល​យូរ ដែល​គេ​យល់​ថា អាច​មក​ពីសា​ឡា​ង​ចំណាយ​ប្រេង​ច្រើន តែ​ដំណាក់កាល​ចុង​ក្រោយ​នេះ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​សាធារណការ បាន​ជីក​ព្រែក និង​ស្តារ​ដី​យក​ជម្រៅ​ជ្រៅ​កាត់​ទទឹង​កោះ​ចំនួន​ពីរ ដើម្បី​ឲ្យ​សាឡា​ង​ដឹក​អ្នកដំណើរ​បាន​លឿន​ឆាប់រហ័ស និង​ងាយស្រួល​ទៀត ដោយ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជាង​១៥​នាទី ឆ្លង​ផុត​ហើយ ដែល​គួរតែ​សាឡា​ង​ចម្លង​បញ្ចុះតម្លៃ​តាម​ហ្នឹង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ