ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គំរូ​រថយន្ត​ហោះ​ដូចនឹង Drone យក្ស

5 ឆ្នាំ មុន

Uber បាន​ដាក់​បង្ហាញ​គំរូ​រថយន្ត​ចេះ​ហោះ​របស់​ខ្លួន នៅ​ឯ​កិច្ចប្រជុំ​កំពូល Uber Elevate ប្រចាំឆ្នាំ​លើក​ទី​២ ដែល​បង្ហាញ​ពី​គំរូ​ដើម​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ​នៅ​លើ​អាកាស ។ ក្រុមហ៊ុន​សង្ឃឹមថា រថយន្ត​ហោះ​នេះ​នឹង​បង្ហាញខ្លួន​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​រយៈពេល​ពី​២…

Uber បាន​ដាក់​បង្ហាញ​គំរូ​រថយន្ត​ចេះ​ហោះ​របស់​ខ្លួន នៅ​ឯ​កិច្ចប្រជុំ​កំពូល Uber Elevate ប្រចាំឆ្នាំ​លើក​ទី​២ ដែល​បង្ហាញ​ពី​គំរូ​ដើម​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ​នៅ​លើ​អាកាស ។

ក្រុមហ៊ុន​សង្ឃឹមថា រថយន្ត​ហោះ​នេះ​នឹង​បង្ហាញខ្លួន​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​រយៈពេល​ពី​២ ទៅ​៥​ឆ្នាំ​ខាង​មុខ ។ រថយន្ត​នេះ​អាច​ហោះ​ឡើង​ត្រង់​ចុះឡើង ហើយ​អាច​ចត​នៅ​កន្លែង​ផ្សេង​ៗ​បាន​យ៉ាង​ងាយស្រួល​ដូច​ជា នៅ​លើដំបូល​ផ្ទះ និង​ទីធ្លា ជាដើម ។

សម្រាប់​គំរូ​ដំបូង​នេះ Uber មាន​គម្រោង​ធ្វើ​វា​ឲ្យ​មាន​អ្នកបញ្ជា ។ ប៉ុន្តែ​គម្រោង​នៅ​ថ្ងៃ​ខាង​មុខ គឺ​នឹង​ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​បើក​ដោយ​ខ្លួនឯង​បាន គ្មាន​អ្នកបញ្ជា ។

គំរូ​នេះ​មើលទៅ​ដូច​ជា Drone យក្ស​ច្រើន​ជាង​ឧទ្ធម្ភាគចក្រ ដោយសារ​តែ​មាន​ស្លាបចក្រ​ដល់​ទៅ​៤ ។ ខាង​បុគ្គលិក​របស់ Uber បាន​បង្ហើប​ថា គេ​នឹង​ធ្វើ​ឲ្យ​វា​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​អាច​ហោះ​បាន​កម្ពស់​ពី​៣០០​ម៉ែត្រ ទៅ ៦០០​ម៉ែត្រ​ពី​ដី ជាមួយនឹង​សំឡេង​ស្ងាត់​ជាង​ឧទ្ធម្ភាគចក្រ (​គឺ​ដូច​សំឡេង​រថយន្ត​ធុន​ធំ​ធម្មតា​បើក​នៅ​លើ​ដី​) ។

Uber ជា​ដៃគូ​ជាមួយ NASA ក្នុង​ការ​អភិវឌ្ឍ​សេវាកម្ម UberAIR កំពុង​តែ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​អាកាស ។

Kitty Hawk ជា​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​ស្វយ័ត​មួយ ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​យក្ស Alphabet (​មេ​ធំ​របស់ Google) បាន​បង្ហាញ​យន្តហោះ​ពាណិជ្ជកម្ម​ចុង​ក្រោយ​របស់​ខ្លួន ឈ្មោះ​ថា Cora កាលពី​ខែមីនា ។ ក្រុមហ៊ុន​នេះ​កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ ដើម្បី​ធ្វើ​អាជីវកម្ម​តាក់ស៊ី​រត់​លើ​អាកាស​ផង​ដែរ​។

គូប្រកួត​ប្រជែង​មួយទៀត គឺ​ក្រុមហ៊ុន Airbus បាន​ធ្វើការ​ហោះហើរ​ប្រកបដោយ​ជោគ​ជ័យ​​ជា​លើក​ដំបូង​នៃ​រថ​យន្តហោះ​ស្វ័យប្រវត្តិ​របស់​ខ្លួន នៅ​ក្នុង​ខែកុម្ភៈ ។

Uber និយាយ​ថា អ្នកដំណើរ​នឹង​បង់ប្រាក់​ដំបូង​ដូច Uber Black ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​សេវា​មាន​អ្នកដំណើរ​គ្រប់​កម្រិត តម្លៃនឹង​ថយ​ចុះ​ដូច Uber X សម្រាប់​ការ​ធ្វើ​ដំណើរ​ដូច​គ្នា ។

ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បង្កើត UberAIR នៅ Dallas-Fort Worth និង​ទីក្រុង Los Angeles នៅ​ឆ្នាំ​២០២៣ ដោយ​មានការ​ធ្វើតេស្ត​ក្នុង​ទីក្រុង​ទាំងនេះ​នៅ​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ