សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកវ៉េរ៉េណា ស្ត្រាណាដ(Verena Strnad) អយ្យការប្រទេសអូទ្រីសបានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្នុងស្រុកថា បុរសម្នាក់នៅក្រុងវីយែន អាយុ៦៣ឆ្នាំបានធ្វើឃាតស្ត្រីម្នាក់នៅផ្ទះរបស់ខ្លួនកាលពីចុងខែមីនា និងកាប់សាច់ជា ដុំៗ ។ ជននេះបានសារភាពថាខ្លួនសម្លាប់ ស្ត្រីនោះ ហើយរក្សាទុកសាច់ក្នុងទូទឹកកកសម្រាប់ទទួលទាន ។
កាលពីពាក់កណ្ដាលខែមេសាកន្លងមក សមត្ថកិច្ចបានប្រទះឃើញដងខ្លួន ក្បាល និងអវយវៈផ្សេងទៀតរបស់នារីរងគ្រោះនៅបឹងមួយនៅភាគខាងកើតឆៀងខាងត្បូងក្រុងវីយែន ស្ថិតនៅក្នុងខ្ទម និងទូករបស់ជនល្មើស ។ ឆ្កែរបស់ប៉ូលិសបានប្រទះឃើញស្នាមឈាមនៅក្បែរខ្ទមនោះ ។
ក្រោយមកប៉ូលិសចូលឆែកឆេរផ្ទះរបស់ជនល្មើសប្រទះឃើញបំណែកសាច់នៅក្នុងទូទឹកកក ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសុើបអង្កេតដើម្បីបព្ជាក់ពីភិនភាគរបស់អ្នកស្លាប់ ដោយមានជំនឿថាជាស្ត្រីភេទមានអាយុប្រហែលពី២០ ទៅ៣០ឆ្នាំ រាងស្គមមានកម្ពស់ពី១,៥៥ ទៅ១,៦៥ម៉ែត្រ ។ នាងប្រហែលជាបានជួបជនល្មើសនៅក្បែរស្ថានីយរថភ្លើងក្នុងក្រុងវីយែនខាងលិច ៕
ចែករំលែកព័តមាននេះ