ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​សន្លប់​ស្តូក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង រង​របួស​ជើង​ខាងឆ្វេង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ នៅចំណុច​ផ្លូវ​១៩៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង រង​របួស​ជើង​ខាងឆ្វេង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ នៅចំណុច​ផ្លូវ​១៩៣ កែង​នឹង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ខាងលើ​មិនដឹង​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​យ​គី​និ​ច ពណ៌​សលាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ១CJ-៨៧៨២ ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ហោះ​ផ្លោង​១០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ រង​ការ​ខូចខាត​ខ្ទេច​ម៉ូតូ​ផ្នែក​ខាង​មុខ ចំណែក​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​វិញ​រង​របួស​ជើង​ខាងឆ្វេង សន្លប់​ស្តូកស្តឹង ត្រូវ​រថយន្ត
សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​១​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ