ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម ! ផ្កា​មួយ​បាច់​បោះ​រហូត​ដល់​បាក់​ពិ​ដាន

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​មាន​ហេតុការណ៍​ចលាចល​ដែល​នឹក​ស្មាន​មិន​ដល់​មួយ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនកំលោះ​-​ក្រមុំ​ជនជាតិ​ចិន​មួយគូ នៅ​ពេល​កូនក្រមុំ​បោះ​បាច់ផ្កា​ឡើង​ទៅ​លើ​បុក​ពិតាន ហើយ​ទម្រ​របស់​វា​បាន​បាក់​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​សម្តែង​ការ​ភិតភ័យ​ក៏​នាំ​គ្នា​រត់គេច ។ វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ឲ្យ​ឃើញ​កូនកំលោះ​-​ក្រមុំ​ឈរ​នៅ​លើ​វេទិកា ខណៈ​ពេល​ភ្ញៀវ​នាំ​គ្នា​ស្រែក​ហ៊ោ​សម្តែង​ការ​ត្រេកអរ ។…

សារព័ត៌មាន​ពី​ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​មាន​ហេតុការណ៍​ចលាចល​ដែល​នឹក​ស្មាន​មិន​ដល់​មួយ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនកំលោះ​-​ក្រមុំ​ជនជាតិ​ចិន​មួយគូ នៅ​ពេល​កូនក្រមុំ​បោះ​បាច់ផ្កា​ឡើង​ទៅ​លើ​បុក​ពិតាន ហើយ​ទម្រ​របស់​វា​បាន​បាក់​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​សម្តែង​ការ​ភិតភ័យ​ក៏​នាំ​គ្នា​រត់គេច ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ឲ្យ​ឃើញ​កូនកំលោះ​-​ក្រមុំ​ឈរ​នៅ​លើ​វេទិកា ខណៈ​ពេល​ភ្ញៀវ​នាំ​គ្នា​ស្រែក​ហ៊ោ​សម្តែង​ការ​ត្រេកអរ ។ កូនក្រមុំ​ឈរ​បែរខ្នង​ត្រៀម​បោះ​បាច់ផ្កា ក្រោយមក​ពិធីករ​បាន​រាប់​ដល់​បី បាច់ផ្កា​ដែល​បោះ​ក៏​ហោះ​ឡើង​ទៅ​លើ​បុក​នឹង​ពិតាន​ធ្វើ​ឲ្យ​បាក់​ធ្លាក់​តែ​ម្ដង ។

វី​ដេ​អូ​ឃ្លី​ប​ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​បង្ហោះ ហើយ​អ្នកលេង​អុី​ន​ធើ​រ​ណេ​ត​យល់​ឃើញ ផ្សេង​ៗ​គ្នា អ្នកខ្លះ​និយាយ​ថា​ជា​ការ​បង្ក​ភាព​ភ្ញាក់ផ្អើល ឯ​ខ្លះ​ទៀត​យល់​ថា​អំពើ​នេះ​លើក​ក្រោយ​មិន​គួរ​ប្រតិបត្តិ​ទេ ។ មិន​មាន​របាយការណ៍​បញ្ជាក់​ថា​មាន​អ្នក​រង​របួស ឬ​អត់​ក្នុង​ហេតុការណ៍​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ