អ្នកពុលបានកើនឡើងនៅព្រឹកនេះ…
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀត ពាក់ព័ន្ធករណីពុល គិតរហូតមកដល់ម៉ោង០៧ព្រឹកថ្ងៃទី១០ ឧសភា នេះ ជនរងគ្រោះមានការកើនឡើង រហូតដល់៣៤នាក់ហើយ ។…
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀត ពាក់ព័ន្ធករណីពុល គិតរហូតមកដល់ម៉ោង០៧ព្រឹកថ្ងៃទី១០ ឧសភា នេះ ជនរងគ្រោះមានការកើនឡើង រហូតដល់៣៤នាក់ហើយ ។…
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀត ពាក់ព័ន្ធករណីពុល គិតរហូតមកដល់ម៉ោង០៧ព្រឹកថ្ងៃទី១០ ឧសភា នេះ ជនរងគ្រោះមានការកើនឡើង រហូតដល់៣៤នាក់ហើយ ។ នេះបើយោងតាមការឱ្យដឹងពីលោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី០៩ ឧសភា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានមនុស្សប្រុស-ស្រី១៤នាក់ ត្រូវបានក្អូតចង្អោគ្រប់គ្នា ដែលសង្ស័យថា បណ្តាលមកពីពុលទឹក ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ។
ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរងគ្រោះទាំង១៤នាក់នោះ គឺមានការជួយសង្គ្រោះទាន់ ពុំមានប៉ះពាល់ដល់អាយុជីវិតនោះទេ ។ ក្នុងនោះ ប្រជាពលរដ្ឋ៦នាក់មានអាការៈធូរស្បើយហើយ អាចវិលត្រឡប់ទៅលំនៅឋានវិញ ។ នៅសល់តែ៨នាក់ទៀត កំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅពេទ្យបង្អែក ស្រុកស្នួល ខេត្តក្រចេះ ។
ព័ត៌មានលម្អឹតមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ