ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មនុស្ស​១៤​នាក់​មាន​អាកា​រៈ​ក្អួតចង្អោរ សង្ស័យ​ពុល​ទឹក

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៩ និង​៥០​នាទី យប់​ថ្ងៃ​ទី​០៩ ខែឧសភា…

ខេត្តមណ្ឌលគិរី ៖ លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៩ និង​៥០​នាទី យប់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា មាន​មនុស្ស​ប្រុស​ស្រី​១៤​នាក់ កំពុង​មាន​ស្ថានភាព​អាកា​រៈ​ក្អូ​ត​ចង្អោរ ដែល​សង្ស័យ​បណ្តាល​មក​ពី​ករណី​ពុល​ទឹក នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។

ទោះជា​យ៉ាងណា​លោក​អធិការ​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​១៤​នាក់​នោះ ក្រោយ​ពី​មានការ​ជួយ​សង្គ្រោះ ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ហើយ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​០៦​នាក់ មាន​អាកា​រៈ​ធូរស្បើយ​ហើយ អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។ នៅ​សល់​០៨​នាក់​ទៀត កំពុង​តែ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ