ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ជិ​ក​ព្រឹទ្ធសភា​អា​មេ​រិ​ក ប្រកាស​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឌូ​ដ អេ​រិ​ក​សុ​ន​(Doung Ericksen) សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ថ្លែង​ថា លោក​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូល​សង្កេតការណ៍​បោះ​ឆ្នោត​ខែកក្កដា​ខាង​មុខ​។ ព្រឹទ្ធ​សមាជិក​សភា​រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក…

រាជធានី​ភ្នំពេញ ៖ លោក ឌូ​ដ អេ​រិ​ក​សុ​ន​(Doung Ericksen) សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ថ្លែង​ថា លោក​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូល​សង្កេតការណ៍​បោះ​ឆ្នោត​ខែកក្កដា​ខាង​មុខ​។ ព្រឹទ្ធ​សមាជិក​សភា​រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ ឧសភា ពេល​ដែល​លោក សម្តែង​ការ​គួរសម​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅ​ទីស្តីការ ក្រសួង​។ លោក មាស គឹ​ម​សេង អ្នកនាំពាក្យ​នាំ​ក្រសួងការបរទេស បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា លោក Doung Ericsen បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី​ពី​ជំហរ​របស់​អា​មេ​រិ​កដោយ​បាន​វាយតម្លៃ​ខ្ពស់ ពី​សមិទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​រីក​ចម្រើន​យ៉ាងច្រើន​។ លោក​ថា នេះ​ជា​ទស្សនកិច្ច​លើក​ទី​២​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​។ លោក​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ល្អ​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។

តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​កម្ពុជា​គ្មាន​ប្រទេស​ណា​ដូច​កម្ពុជា​ទេ​។ ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចប់សង្គ្រាម មិន​ដូច​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​មួយ​ចំនួន​ដូច​ជា អ៊ី​រ៉ា​ក់ ស៊ី​រី​។ លោក​បាន​លើក​ឡើង​ថា នៅ​ពេល​ត្រឡប់​ទៅ អា​មេ​រិ​ក​វិញ​លោក​នឹង​ជម្រាប​ជូន​ដល់​អ្នក​វិនិយោគ ពាណិជ្ជករ​បាន​កាន់​កម្ពុជា​បន្ថែម​ទៀត​។ លោក​បាន​លើក​ឡើង​ថា​៖”​កម្ពុជា​នៅ​ពេល​នេះ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជាង កាលពី​ដំណើរ​ទស្សនកិច្ច លើក​ទី​១ កាលពី​ឆ្នាំ​២០១៦”​។ លោក​ថា ដោយសារ​កម្ពុជា​មានការ​រៀបចំ​ការ​បោះ​ឆ្នោត ខាង​មុខ​នេះ លោក​នឹង​មក​កម្ពុជា​ម្តង​ធ្វើការ​សង្កេតការណ៍​ផង​ដែរ​។ លោក​បញ្ជាក់​ថា​”​ខ្ញុំ​ចង់​ឃើញ​កម្ពុជា និង​អា​មេ​រិ​ក​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​”​។

លោក​បាន​បញ្ជាក់​ថា លោក​សង្ឃឹមថា តាម​រយៈ​គោលនយោបាយ​ថ្មី​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បាន​បញ្ជាក់​ថា ”​អា​មេ​រិ​ក​គោរព​អធិបតេយ្យ​ប្រទេស​នានា​”​។ លោក​សង្ឃឹមថា តាម​រយៈ​គោលនយោបាយ​នេះ​ថា កម្ពុជា​នឹង​អា​មេ​រិ​ក​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​បន្ថែម​ទៀត​។ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​បញ្ជាក់​ពី​សន្តិភាព​របស់​កម្ពុជា​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ដោយសារ​តែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ លោក​បាន​បញ្ជាក់​ពី​ការ​រៀបចំ​ខ្លួន​របស់​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង សមាជិក​សភា​ខែកក្កដា​។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា កម្ពុជា​សូម​អរគុណ​ចំពោះ​អា​មេ​រិ​ក​ដែល​បាន ផ្តល់​ជំនួយ​នានា​ដល់​កម្ពុ​ជានា​ពេល​កន្លង​មក​។ នៅ​ពេល​ថ្មី​នេះ​អា​មេ​រិ​កបាន​បន្ត​នូវ​ការ​ធ្វើការ អនុគ្រោះ​ពន្ធ​(GSP) លើ​ទំនិញ​ដែល​នាំ​ពី​កម្ពុជា​ទៅ​អា​មេ​រិ​ក​រយៈពេល​៣​ឆ្នាំ​បន្ត​ទៀត​៕

កែសម្រួលដោយ