ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ទេព ភា​រុន អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាភ្នំ រួម​នឹង​ក្រុមការងារ បាន​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា និង​ថវិកា​របស់​ក្រុមការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ស្រុក…

ខេត្តព្រៃវែង ៖ លោក ទេព ភា​រុន អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាភ្នំ រួម​នឹង​ក្រុមការងារ បាន​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា និង​ថវិកា​របស់​ក្រុមការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ស្រុក ចុះ​ជួយ​ឃុំ​បឹង​ព្រះ ទៅ​ចែក​ជូន​ដល់​គ្រួសារ​បងប្រុស​ឈ្មោះ ស៊ូ ធឿ​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ក្បាលដំរី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ដែល​រងគ្រោះថ្នាក់​ធម្មជាតិ​ដោយ​ខ្យល់ព្យុះ បាក់​ផ្ទះ​មួយ​ខ្នង ទំហំ​៤​ម៉ែត្រ គុណ​នឹង​៥​ម៉ែត្រ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង កាលពី​ថ្ងៃ​ទី​០៧ មេ​សា ២០១៨​។

នា​ឱកាស​នោះ លោក​អភិបាលស្រុក​ក៏​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​ការ​សោកស្តាយ ចំពោះ ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន ដែល​បង្ក​ដោយ​គ្រោះ ធម្មជាតិ នា​ពេល​នេះ​។ គួរ​បញ្ជាក់​ថា អំណោយ​ដែល​នាំ​យក​មក​ចែក​ជូន​នា​ពេល​នេះ​រួម​មាន ថវិកា​ចំនួន ៧៥០,០០០​រៀល អង្ករ​៥០​គីឡូក្រាម មី​មួយ​កេះ ទឹកត្រី​មួយ​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ កន្ទេល ខ្នើយ មុង ផួយ ចានឆ្នាំង និង​សម្ភារ​ផ្ទះបាយ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ