ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា​ប​បទល្មើស​បាន​៣​ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​បទល្មើស​បាន​៣​ករណី ចាប់ខ្លួន​ជនសង្ស័យ បាន​៥​នាក់ ដោយឡែក​ពី​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨​។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​បទល្មើស​បាន​៣​ករណី ចាប់ខ្លួន​ជនសង្ស័យ បាន​៥​នាក់ ដោយឡែក​ពី​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា​៖ ករណី​ទី​១.​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា ម៉ែ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ ដែល​ចាប់ខ្លួន​តាម​បណ្តឹង​ជន​រង​គ្រោះ​១.​ឈ្មោះ លន់ វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២.​ឈ្មោះ លឹ​ម ប៊ុ​ន​អ៊ុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ជន​រង​គ្រោះ​២​នាក់ ត្រូវ​បាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់​ធ្វើ​សកម្មភាព​លួច​អស់ មាន​រទេះដឹក​អីវ៉ាន​១​គ្រឿង ម៉ា​ស៊ី​ក្រឡុក​ទឹកក្រឡុក​១​គ្រឿង ទឹកក្រូច​កំប៉ុង ធ្វើ​សកម្មភាព​លួច​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ ករណី​ទី​២.​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រឿ​ន ថា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ផ្លឹ​ង សុភាព ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ រឿ​ន ថា ធ្វើ​សកម្មភាព​លួច​យក​អស់​កុំព្យូទ័រ​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង ដោយ​ចាញ់ល្បែង​កាស៊ីណូ ហើយ​ធ្វើ​សកម្មភាព​លួច​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ ករណី​ទី​៣.​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ១.​ឈ្មោះ ម៉ា​ន ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ណុ​ប ចាន់​ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៣.​ឈ្មោះ អឿ​ន សៀវ​ឡុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនសង្ស័យ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​កម្លាំង​បាន​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​តាម​ពាក្យបណ្តឹង​ឈ្មោះ សុខ សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ និង​បក្ខពួក​៥​នាក់ បាន​ធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដាច់​សរសៃ និង​ឆ្អឹង​ខាងឆ្វេង​របួសធ្ងន់ នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​បរិវេណ​ឌី​ស្កូ​ថា​ច់​ដោ​ន ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ ដោយ​ជនសង្ស័យ​សារភាព​ថា​៖ មូលហេតុ​ដែល​បក្ខពួក​របស់​ខ្លួន​កាប់​ជន​រង​គ្រោះ បណ្តាល​មក​ពី​ជន​រង​គ្រោះ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​បក្ខពួក​ខ្លួន​ទើប​នាំ​គ្នា​កាប់​ជន​រង​គ្រោះ​បណ្តាល​របួសធ្ងន់​៕ (

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ