ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(Update) ៖ ក្រោយ​ក្រុម​រថយន្តឈ្នួល​ប្រមូលផ្តុំ​គ្នា​បិទផ្លូវ​ដើម្បី​តវ៉ា ពេល​នេះ​បើកផ្លូវ​វិញ​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កំណាត់​ផ្លូវជាតិ​លេខ​៧៦​ត្រូវ​បាន​បិទ​អស់​រយៈពេល​ខ្លី ក្រោយ​ពី​មាន​សកម្មភាព​ម្ចាស់​រថយន្ត​រត់​ឈ្នួល​បានប្រមូលផ្តុំ​គ្នា យក​រថយន្ត​បិទផ្លូវ​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់ កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ឧសភា ២០១៨ ក្នុងភូមិ​អូរ​អាម…

ខេត្តមណ្ឌលគិរី ៖ កំណាត់​ផ្លូវជាតិ​លេខ​៧៦​ត្រូវ​បាន​បិទ​អស់​រយៈពេល​ខ្លី ក្រោយ​ពី​មាន​សកម្មភាព​ម្ចាស់​រថយន្ត​រត់​ឈ្នួល​បានប្រមូលផ្តុំ​គ្នា យក​រថយន្ត​បិទផ្លូវ​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់ កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ឧសភា ២០១៨ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

ប្រភព​ពី​ម្ចាស់​រថយន្ត​រត់​ឈ្នួល​បាន​និយាយ​ថា សព្វថ្ងៃ​ដោយ​មិន​សម្បូរ​អ្នកដំណើរ​ជិះ ពួក​គេ​បាន​ដឹកឈើ​ទ្វារ​នឹង​ជំនៀ​ឈើ​បន្តិចបន្តួច​ដើម្បី​លក់​បាន​រួច​សោហ៊ុយ​ខ្លះ តែ​ត្រូវ​បាន​លោក ស្រ៊ុ​ន ឈួ​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់ ទារ​លុយ​ច្រើន​ៗ​ពេក​ទើប​បង្ខំចិត្ត​នាំ​គ្នា ឈប់​ចត​ស្ងៀម​នៅ​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ ។

ប្រភព​បន្ត​ទៀត​ថា ទោះបីជា​ពួក​គាត់​ដឹក​ទ្វារ​ដែល​កែ​ច្នៃ​ចេញពី សិប្បកម្ម​លក្ខណៈ​គ្រួសារ​ក្នុងស្រុក​ពេ​ជ្រា​ដា​ខុសច្បាប់​ក៏​ដោយ ប៉ុន្តែ​ទំហំ​នៃ​បទល្មើស​របស់​ពួក​គាត់ គប្បី​លោក​មេព្រៃ​កុំ​យក​ថ្លៃ​រត់​ផ្លូវ​ដល់​ទៅ​២០​ដុល្លារ​ពេក ព្រោះ​មាន​សមត្ថកិច្ច​ច្រើន​ណាស់​នៅ​តាម​ផ្លូវមិនមែន​មាន​តែ​មួយ​កន្លែង​នោះ​ទេ​។

ក្រុម​ម្ចាស់​រថយន្ត​រត់​ឈ្នួល​បាន​ចោទ​ថា កន្លង​មក​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់ តែងតែ​ប្រដេញ​រថយន្ត​ដឹក​ទ្វារ​ប​ង្អូ​ច របស់​ពួក​គាត់ ខ្លះ​ចាប់​បាន ខ្លះ​រត់​រួច ដេញ​ពេញ​ផ្លូវ អាក្រក់​មើល​ណាស់ ។ នៅ​ពេល​ចាប់​បាន​គឺ​តម្រូវ​ឲ្យ​អូស​ចូល​ស្នាក់​ការ​ផ្នែក​ឬ​សង្កាត់ ហើយ​មេព្រៃ​ទាំង​ពីរ​នាក់​តែង​យក​ផ្លូវច្បាប់​មក​និយាយ​ដើម្បី​គំរាម​យក​លុយរាប់​រយ​ពាន់​ដុល្លារ ទើប​ដោះ​លែង​រថយន្ត​វិញ ដោយ​បញ្ជាក់​ថា ពិន័យ​អន្តរកាល​រយៈពេល​ឆាប់​។

បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​រថយន្ត​រត់​ឈ្នួល​បាន​បំបែក​គ្នា​វិញ​នៅ​វេលា​ម៉ោង​១០​នឹង​៤៣​នាទី ថ្ងៃ​ដដែល ហើយ​ចរាចរ​ណ៏​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ក៏​បាន​បើក​វិញ​ជា​ធម្មតា ។ ដោយ​អាជ្ញាធរ​បាន​សន្យា​នឹង​យក​ករណី​នេះ​ទៅ​ប្រជុំ​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​បន្ត​។

ទោះជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ស្រ៊ុ​ន ឈួ​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់​បាន​ទេ នៅ​កន្លែង​កើតហេតុ ព្រោះ​លោក​រវល់​គេច​មុខ​ពី​អ្នក​តវ៉ា ។ ចំណែក​លោក ជុ​យ សុ​ឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ត្រូវជា​មេ​កើយ​របស់​លោក ស្រ៊ុ​ន ឈួ​ន ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ គិត​ត្រឹម​វេលា​ម៉ោង​២​នឹង​៣០​នាទី រសៀលថ្ងៃ​ទី​៩ ឧសភា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ