ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​ជំងឺ​រលាក​ទងសួត​ដោយ​ខ្លួនឯង​នៅផ្ទះ

5 ឆ្នាំ មុន

ជំងឺ​រលាក​ទងសួត​គឺជា​ជំងឺ​ដែល​មានការ​រលាក​នៅ​កម្រាល​ខាងក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹកនាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត ។ អ្នក​ដែល​មាន​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​មាន​អាការ​ក្អកមាន​ស្លេស​ខាប់ ហើយ​ស្លេស​នោះ​អាច​គ្មាន​ពណ៌​ទៀត ។ ការ​រលាក​ទងសួត​មាន​លក្ខណៈ​ពីរ​យ៉ាង​គឺ​ស្រួចស្រាល់ និង​រ៉ាំរ៉ៃ ។…

ជំងឺ​រលាក​ទងសួត​គឺជា​ជំងឺ​ដែល​មានការ​រលាក​នៅ​កម្រាល​ខាងក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹកនាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត ។ អ្នក​ដែល​មាន​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​មាន​អាការ​ក្អកមាន​ស្លេស​ខាប់ ហើយ​ស្លេស​នោះ​អាច​គ្មាន​ពណ៌​ទៀត ។ ការ​រលាក​ទងសួត​មាន​លក្ខណៈ​ពីរ​យ៉ាង​គឺ​ស្រួចស្រាល់ និង​រ៉ាំរ៉ៃ ។

ជា​ធម្មតា​ការ​មាន​អាការ​ផ្តាសាយ ឬ​ការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម ផ្សេង​ៗ​ទៀត វា​ច្រើន​តែ​មានការ​ទាក់ទង​នឹង​ការ​រលាក​ទងសួត​ស្រួចស្រាល់​ថែម​ទៀត ។ ការ​រលាក​ទងសួត​រ៉ាំរ៉ៃ ដែល​ជា​ស្ថានភាព​កាន់តែ​ធ្ងន់​នោះ គឺជា​ការ​រលាក​ជាប់​រហូត​មួយ​ទៅ​លើ​ភ្នាស​កម្រាល​ខាងក្នុង​របស់​បំពង់​ទងសួត ដែល​ច្រើន​តែ​បណ្តាល​មក​ពី​ការ​ជក់បារី ។

ដើម្បី​ជួយ​អោយ​អ្នកមាន​អារម្មណ៍ល្អ​វិញ អ្នក​គួរតែ​សាកល្បង​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

•​ចៀសវាង​សារធាតុ​បង្ក​រលាក​នៅ​សួត​៖ កុំ​ជក់បារី ។ ពាក់​ម៉ាស់​ពេល​មាន​ខ្យល់​បំពុល​សុខភាព ឬ​ត្រូវ​ប៉ះពាល់​សារធាតុ​បង្ក​រលាក​ដូច​ជា ដំណាំ ឬ​សារធាតុ​លាង​សម្អាតផ្ទះ​ដែល​មាន​ក្លិន​ខ្លាំង​។

•​ឆ្ពង់​៖ ខ្យល់​ដែល​មាន​សំណើម និង​ក្តៅ​អាច​ជួយ​បំបាត់​អាការ​ក្អក និង​ជួយ​អោយ​ស្លេស​ក្នុង​ផ្លូវដង្ហើម​រាវ​បាន ។ ប៉ុន្តែ​ចូរ​ប្រាកដ​ថា អ្នក​បាន​លាង​សម្អាត​ឧបករណ៍​ឆ្ពង់​នោះ​ទៅ​តាម​ការ​ណែនាំ​ដើម្បី​ចៀសវាង​ការ​លូតលាស់​បាក់តេរី និង មេរោគ​ផ្សិត​ក្នុង​ទឹក ។

•​ប្រើ​ម៉ាស​បិទមុខ​ពី​ខាងក្រៅ​៖ បើសិនជា​ខ្យល់​ត្រជាក់​ធ្វើ​ឲ្យ​អ្នក​ក្អក់​កាន់តែ​ខ្លាំង និង​ពិបាក​ដកដង្ហើម​កាន់តែ​ខ្លាំង​នោះ ចូរ​ពាក់​ម៉ា​សសិន​មុន​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ