ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនឬ…? «កុំ​យក​លុយ​ច្រើន​ៗ​​​ពេក»​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍បឋមឱ្យដឹងថា ខណៈ​នេះនាព្រឹកថ្ងៃទី​០៩ ឧសភា ​​កំពុង​កើត​មានការ​​​តវ៉ា ដោយនាំគ្នា​បិទផ្លូវ​ពី​សំណាក់​ក្រុម​អ្នក​​រថយន្ត​តាក់ស៊ីជាច្រើនគ្រឿង ស្ថិត​នៅ​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេ​ម៉​ង​ចុង​ផ្លាស់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍បឋមឱ្យដឹងថា ខណៈ​នេះនាព្រឹកថ្ងៃទី​០៩ ឧសភា ​​កំពុង​កើត​មានការ​​​តវ៉ា ដោយនាំគ្នា​បិទផ្លូវ​ពី​សំណាក់​ក្រុម​អ្នក​​រថយន្ត​តាក់ស៊ីជាច្រើនគ្រឿង ស្ថិត​នៅ​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេ​ម៉​ង​ចុង​ផ្លាស់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

​ជំហាន​ដំបូង​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នោះ​ទេ ប៉ុន្តែ​ត្រូវ​​សង្ស័យ​អាច​ពាក់​ព័​ន្ឋ​ជាមួយ​ករណី​ការ​ដឹក​ជញ្ជូន​ឈើ​តាម​តាក់ស៊ី​ ។ ប្រភពបន្តថា ​ ពួក​គាត់(ក្រុមអ្នក​រត់តាក់ស៊ី)បានធ្វើការ​​សំណូ​ពរ ​កុំ​​ឱ្យ​លោក​ស្រ៊ុ​ន ឈួ​ន ជា​នាយ​សង្កាត់​ព្រៃ​ឈើ «យក​លុយ​ច្រើន​ៗ​​ពេក»​ ។

ទាក់ទិន​ករណីនេះ កោះសន្តិភាព​នៅ​មិន​អាចសុំការបំភ្លឺ​ពីលោក​នាយសង្កាត់ព្រៃឈើបាននៅឡើយទេ ខណៈ​ស្ថិត​នៅកន្លែងកើតហេតុ​កំពុងមានការកកស្ទះ​ចរាចរណ៍ខ្លាំងផងដែរ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ