ខេត្តព្រៃវែង ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនទៅដល់មន្ទីស្រុកពារាំងក្រោយពីរូបគាត់ត្រូវបានយុវជនម្នាក់បានជិះម៉ូតូជ្រុលចង្កូតមកបុកពេញទំហឹងនៅពេលត្រៀមចេញល្បាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវលំក្រាលកៅស៊ូ ស្ថិតនៅចំណុចភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែរស្លាប់មានឈ្មោះ ងៀន សៀន ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស្នៀត ស្រុកពារាំង នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ។
តាមប្រភពបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើដំណើរកាន់ប៉ុស្តិ៍រដ្ឋបាលព្រៃស្នៀត ដើម្បីត្រៀមចេញល្បាតដោយជិះម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១.២១៦៥ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែឈ្មោះ ឆាំ រ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកំពង់ឬស្សី ឃុំកំពុងឬស្សី ស្រុកពោធិរៀង បើកបរម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ បើកបរទិសដៅបញ្ច្រសទិសគ្នា រួមដំណើរជាមួយឈ្មោះ ខេន ប៊ុណ្ណា ភេទប្រុស អាយុ២៣ឆ្មាំ នៅភូមិ-ឃុំជាមួយគ្នាបានរ៉េចង្កូតទៅបុកជនរងគ្រោះពេញទំហឹងបណ្តាលឲ្យឈ្មោះ ងៀន សៀន រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យស្រុក ។
បច្ចុប្បន្នសមត្ថកិច្ចបានកំពុងហៅអ្នកបើកបរម៉ូតូឈ្មោះ ឆាំ រ័ត្ន មកសាកសួរដើម្បីបំពេញសំណុំរឿង និងដោះស្រាយតាមនីតិវិធីច្បាប់ ហើយវត្ថុតាងម៉ូតូទាំង២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ផងដែរ ៕
ចែករំលែកព័តមាននេះ