ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំទុកចិត្ត-បទពាក្យ៩ធម្មតា(ស្មូតបែបរាស់)

13 ឆ្នាំ មុន

១-កុំទុកចិត្តមេឃរកកល់នឹងភ្លៀង ទុកអ្នកច្រៀងពីរោះពិសាគ្រប់បទ
កុំទុកចិត្តប្រុសដែលរឿយៗច្រើនក្បត់ ទុកអ្នកខ្សត់គ្រប់គ្នាគ្មានមារយាទ។

១-កុំទុកចិត្តមេឃរកកល់នឹងភ្លៀង           ទុកអ្នកច្រៀងពីរោះពិសាគ្រប់បទ
កុំទុកចិត្តប្រុសដែលរឿយៗច្រើនក្បត់    ទុកអ្នកខ្សត់គ្រប់គ្នាគ្មានមារយាទ។

២-កុំទុកចិត្តស្វាមីពិតល្អហ្មត់ហ្មង           ទុកដន្លងឆ្កឺតៗរលាំងរលាត
កុំទុកចិត្តកម្មបុពេ្វវិជ្ឈវាត                      ទុកចិត្តញាតិសាច់សារទាំងផៅសន្តាន។

៣-កុំទុកចិត្តមេឃថារាំងរូសមិនក្តៅ      ទុកដំបៅថាពងបែកនឹងសះបាន
កុំទុកចិត្តស្គរបវរថ្កុំថ្កើងថ្កាន                  ព្រៃស្មរសានស្ងាត់ជ្រងំគ្មានម្រឹគ។

៤-កុំទុកចិត្តរនោចយប់យន់សម័យ       ទុកចិត្តថ្ងៃព្រហាមស្អែកគ្មានពេលព្រឹក
កុំទុកចិត្តភ្លៀងផ្គរថាមិនទទឹក               ទុកចិត្តសឹកគ្មានសៀងគ្រឿងផ្សំអំបិល។

៥-កុំទុកចិត្តកូនស្រីរែងគ្មានសង្សារ        ទុកចិត្តតាចាស់ដែលទៅវត្តរាល់សីល
កុំទុកចិត្តកំណប់ថាមិនរើកិល                  ទុកភ្នំដិលគ្មានពិស្តារការប្រវត្តិ។

៦-កុំទុកចិត្តអេដស៍ថាអត់ហើយមិនឆ្លង    ទុកចិត្តខ្នងមិនដែលអេះមានរលាត់
កុំទុកចិត្តដូនជីរឿយៗទៅវត្ត                 ទុកអ្នកឃាត់ទាំងអស់ថាមានខន្តី។

៧-កុំទុកចិត្តក្បួនខ្នាតរង្វាស់រង្វាល់         ទុកអ្នកស្គាល់គិតគូនាំមកសិរី
កុំទុកចិត្តទាំងអស់ណាស្រស់ពិសី         ទុកចិត្តអ្វីក្រៅពីអត្ម័នយើងឡើយ។

                                                ដោយ   វ៉ា    ប៊ុណ្ណនី
                                               អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca