ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​ទីក្រុង​គជ់ ជន់​លិច​ស្ទើរ​គ្រប់​ផ្លូវ​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​រាជធានី​ភ្នំពេញ​បាន ធ្លាក់​ភ្លៀង​មួយ​មេ​ធំ បណ្ដាល​ឲ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​រស់នៅ​។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​រាជធានី​ភ្នំពេញ​បាន ធ្លាក់​ភ្លៀង​មួយ​មេ​ធំ បណ្ដាល​ឲ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​រស់នៅ​។ ជាក់ស្ដែង​នៅ​ម្ដុំ​ផ្សារ​ឯករាជ្យ​២ ស្ថិត​តាម បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការ​ជន់​លិច​ទឹកភ្លៀង​មាន​ជម្រៅ​ជ្រៅ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​ពិបាក ខ្លះ​ចុះ​បណ្ដើរ​កង់ ម៉ូតូ រលត់​ម៉ូតូ ឡាន​…​ជាដើម​។ រីឯ​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ មួយ​ចំនួន​មានការ​លិចលង់ អណ្ដែត​សម្ភារ​ប្រើប្រាស់ ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ សាលា​រាជធានី ភ្នំពេញ បាន​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរទឹក​រួចរាល់​ហើយ ចុះ​ហេតុ​អ្វី​បានជា​នៅ​ពេល​មាន​ភ្លៀង ម្ដង​ៗ នៅ​តែ​បង្ក​ជា​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ​ជ្រៅ​ៗ និង​ហូរ​ចូល​ក្នុងផ្ទះ​សម្បែង​របស់​បងប្អូន ប្រជាពលរដ្ឋ​យើង​ដដែល​…​?​។ ឬ​មួយ​ការ​ស្ថាបនា​របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ស្ថាបនា​ខុស​បច្ចេកទេស?​។

បងប្អូន​ប្រជាពលរដ្ឋ​មានការ ធុញទ្រាន់​ខ្លាំង​ណាស់ ចំពោះ​ទិដ្ឋភាព​បែប​នេះ នៅ​ពេល​ឃើញ​មេឃងងឹត​ម្ដង​ៗ ពួក​គាត់​តែងតែ​ព្រួយបារម្ភ​សព្វបែបយ៉ាង ពោល​គឺ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ព្រោះ​តាម​ដងផ្លូវ​ភាគច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ មានការ​ជន់​លិច​…​។ បើ​និយាយ​អំពី​ផ្ទះសម្បែង​របស់​ពួក​គាត់​វិញ គាត់​មិន​ហ៊ាន​ដើរទៅ​ណា​ទេ ខ្លាច​ណាស់​…​ខ្លាច​លិច​ទឹកភ្លៀង ខ្លាច​លិច​ខូច​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​ថែម​ទៀត​ផង​៕
https://youtu.be/yEyKwXxMqj8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ