ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហមកម្ពុជា ចែក​អំណោយ​ពលរដ្ឋ​រង​គ្រោះ​រលំ​ផ្ទះ​៩​ខ្នង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​អង្គារ ៩​រោច ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែឧសភា…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​អង្គារ ៩​រោច ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ក្រុមការងារ​សាខា កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក​ជំទាវ ពៅ សុភាព ហិ​រញ្ញឹក គណៈកម្មាធិការ​សាខា នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា កាក​ក្រ​បាទ​ក្រហម ទៅ​ចែក​ជូន​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​រលំ​ផ្ទះ ខូចខាត​ទាំងស្រុង​៦​ខ្នង នៅ​ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ នៅ​ស្រុក​រមាស​ហែក ប៉ះពាល់​៣​ឃុំ គឺ​ឃុំ​ត្រពាំង​ស្តៅ រលំ​ទាំងស្រុង​១​ខ្នង ឃុំ​ជ្រៃ​ធំ រលំ​ទាំងស្រុង​១​ខ្នង នៅ​ឃុំ​ម្រាម ខូចខាត​តិចតួច​១​ខ្នង សរុប​៩​ខ្នង​។

ក្នុង​ឱកាស​នោះ​លោក​ជំទាវ ពៅ សុភាព ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា តំណាង​ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​ការ​សោកស្តាយ​ចំពោះ ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន ដែល​បង្ក​ដោយ​គ្រោះ​ធម្មជាតិ នា​ពេល​នេះ​។ អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ទាំងស្រុង​៨​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គ​ក្រ កៅស៊ូ​តង់​១ ធុង​ទឹក​ជ័រ​១ ឆ្នាំងបាយ​សម្ល​២ កន្ទេល​បត់​១ មី​១ កេស ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​មាន​មុង​១ ផួយ​១ មុង​១ ក្រ​ម៉ា​១ សារុង​១ និង​ថវិកា ២០០,០០០ រៀល​។

ដោយឡែក​គ្រួសារ​រង​គ្រោះ​ស្រាល​១​គ្រួសារ សាខា​ឧបត្ថម្ភ​ថវិកា​១០០,០០០​រៀល សម្រាប់​ទិញ​ស​ង្ក័​សី​សម្រាប់​ជួសជុលផ្ទះ​ឡើង​វិញ​។ សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ចុង​ខែមេសា និង​ដើមខែ​ឧសភា ២០១៨​នេះ ខេត្តស្វាយរៀង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ និង​របើក​ដំបូល​អស់​រាប់រយ​ខ្នង​ផ្ទះ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៨ ឧសភា​នេះ ភ្លៀង​នៅ​តែ​បង្អុរ​រាល់​ល្ងាច​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ