ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​ស្រី​តូច​ណាស់ ជីដូន​មិនដឹង​ចៅ​លង់ទឹក​ប្រឡាយ​ស្លា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៨ ឧសភា​នេះ មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ប្រឡាយ​ទឹក​ខាងជើង​ផ្ទះ​ប្រហែល​៤០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៨ ឧសភា​នេះ មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ប្រឡាយ​ទឹក​ខាងជើង​ផ្ទះ​ប្រហែល​៤០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​ករណី​ក្មេង​ស្រី​ម្នាក់​អាយុ​១​ឆ្នាំ ៦​ខែ បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​ម្តាយ​បាន​ផ្ញើ​នឹង​ជីដូន ហើយ​ទៅ​ធ្វើការ​រោងចក្រ​។ កុមារី​រង​គ្រោះ​ឈ្មោះ ច​ន្ទ័ ថា​ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១​ឆ្នាំ​៦​ខែ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជុំវិញ​ការ​បាត់បង់​អាយុជីវិត​កុមារី​នេះ ត្រូវ​បាន​ស្ត្រី​ឈ្មោះ យឺន សុភាព អាយុ​២៩​ឆ្នាំ​(​ត្រូវជា​ម្តាយ​) មុខរប​កម្មករ​រោងចក្រ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កូន​ស្លាប់ គាត់​បាន​ទុក​ចៅ ផ្អើ​ឲ្យ​នៅ​ជាមួយ​ជីដូន​(​ឪពុក​ម្តាយ​) នាង​ឲ្យ​ជួយ​មើល​ឲ្យ ដោយ​នាង​បាន​ទៅ​ធ្វើការ​រោងចក្រ ដូច​ទម្លាប់​រាល់ថ្ងៃ​។ លុះ​ពេល​នាង​ត្រឡប់​ចេញ​មក​ពី​ធ្វើការ​រោងចក្រ​វិញ ដល់​ផ្ទះ​បាន​សួរ​ឪពុក​ម្តាយរ​កកូន​ស្រី ព្រោះ​ពេល​នេះ​មិន​បានឃើញ​កូន​នៅផ្ទះ​។

 ពេល​នាង​សួរ​ទៅ​ឪពុក​ម្តាយ គាត់​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​អត់​ដឹង​ទេ ពាក្យ​សម្ដី​ឪ​ពុ​ម្តាយ​បាន​បន្លឺ​ឡើង​២.៣​ម៉ាត់​នេះ បាន​ធ្វើ​ឲ្យ​នាង​ជា​ម្តាយ​ក្មេង​ស្រី​រន្ធត់​ចិត្ត​ព្រោះ​បាត់​កូន ភ្លាម​នោះ​ក៏​នាំ​គ្នា​ដើរ​រក​មើល​ពេញ​ភូមិ អត់​បានឃើញ​ក្មេង​នោះ​ទេ ហើយ​ក៏​ទៅ​រក​មើល​នៅ​ប្រឡាយ​ទឹក​ខាងជើង​ផ្ទះ និង​បាន​នាំ​គ្នា​ចុះ​រាវ ពេល​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។ ម្នាក់​ៗ​សង្វេគ​ចិត្ត​នៅ​ពេល​ស្រង់ កូន​.​ចៅស្រី លើក​ដឹក​លើគោក ខណៈ​ដឹង​ថា​នាង​ស្លាប់​ទៅ​ហើយ​នោះ រួច​បី​យក​ជន​រង​គ្រោះ​មក​ផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ