ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​គួរ​ពិបាកចិត្ត គឺ​ខ្ញុំ​ឯណេះ​ទេ

5 ឆ្នាំ មុន

ស្ត្រី​ពីរ​នាក់​ដកដង្ហើម​វែង​ដង្ហើម​ខ្លី​និយាយ​គ្នា ៈ -​ខ្ញុំ​ពិបាកចិត្ត​ណាស់​, ផ្ទះ​ខ្ញុំ​មានកូន​ក្រមុំ​ដល់ទៅ​៥​នាក់ តែ​ខ្ញុំ​ទើបតែ​មានកូន​ប្រសា​ម្នាក់​គត់ ។ ពុំ​ដឹង​ឆ្នាំ​ណា​ទើប​មានកូន​ប្រសា​គ្រប់​៥​នាក់​ទេ ។ -​គ្រាន់តែ​ប៉ុណ្ណឹង​ពិបាកចិត្ត​ធ្វើ​អ្វី ។…

ស្ត្រី​ពីរ​នាក់​ដកដង្ហើម​វែង​ដង្ហើម​ខ្លី​និយាយ​គ្នា ៈ
-​ខ្ញុំ​ពិបាកចិត្ត​ណាស់​, ផ្ទះ​ខ្ញុំ​មានកូន​ក្រមុំ​ដល់ទៅ​៥​នាក់ តែ​ខ្ញុំ​ទើបតែ​មានកូន​ប្រសា​ម្នាក់​គត់ ។ ពុំ​ដឹង​ឆ្នាំ​ណា​ទើប​មានកូន​ប្រសា​គ្រប់​៥​នាក់​ទេ ។
-​គ្រាន់តែ​ប៉ុណ្ណឹង​ពិបាកចិត្ត​ធ្វើ​អ្វី ។ អ្នក​ដែល​គួរ​ពិបាកចិត្ត គឺ​ខ្ញុំ​ឯណេះ​ទេ ។
-​ចុះ​បង​ឯង​មានកូន​ស្រី​ប៉ុន្មាន​នាក់ ។
-​ខ្ញុំ​មានកូន​ស្រី​តែ​ម្នាក់​ប៉ុណ្ណោះ តែ​មក​ដល់​ពេល​នេះ​មានកូន​ប្រសា​៤​នាក់​ហើយ ។ បើ​តែ​យ៉ាងនេះ​ពីរ​បី​ឆ្នាំ​ទៀត តើ​ខ្ញុំ​មានកូន​ប្រសា​ប៉ុន្មាន​នាក់​ទៅ ?