ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ច​ន្ទ្រា ក្លាយជា​ម្ចាស់​ពាន​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡៅ ច​ន្ទ្រា ជើងខ្លាំង​ប្រចាំ​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ក្នុងប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម បន្ទាប់​ពី​បាន​យកឈ្នះ​ពិន្ទុ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធសេរី​វង្ស​ពោធិ​សែន​ជ័យ​ទាំង​លំបាក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ…

រាជធានី​ភ្នំពេញ ៖ ឡៅ ច​ន្ទ្រា ជើងខ្លាំង​ប្រចាំ​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ក្នុងប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម បន្ទាប់​ពី​បាន​យកឈ្នះ​ពិន្ទុ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធសេរី​វង្ស​ពោធិ​សែន​ជ័យ​ទាំង​លំបាក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ ទី​៦ ឧសភា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​។

ការ​ប្រកួត​៥​ទឹក​ពេញ គេ​ឃើញ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ខំប្រឹង​វាយលុក​ទៅ​លើ​គូប្រកួត
មិន​សំចៃ​ដៃ​ក្នុង​គោលបំណង​ដណ្ដើម​ជ័យជម្នះ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ឡៅ ច​ន្ទ្រា មិនមែន​ជា​ជើង​អន់​ឯណា គេ​បានវាយបក​វិញ​ដូច​ព្យុះ​ធ្វើ​ឱ្យ​ពុទ្ធ ឆាយ​រិ​ទ្ធី ទាល់ច្រក​និង​ទប់​ជំហរ​ប្រកួត​ស្ទើរតែ​មិន​ចង់​ជាប់​ម្ដង​ៗ​។ ទោះបី​យ៉ាងណា​ពុទ្ធ ឆាយ​រិ​ទ្ធី នៅ​តែ​ប្រឹង​វាយ​ទប់ និង វាយឆ្មក់ ម្ដងម្កាល​ធ្វើ​ឱ្យ​គូប្រកួត​ហាក់​រអារ​មិន​ហ៊ាន​វាយ​សម្រុក​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ​ទើប​ការ​ប្រកួត​ត្រូវ​អូស​បន្លាយពេល​ដល់​ទឹកទី​៥ ។

ក្រោយ បញ្ចប់​ការ​ប្រកួត ឡៅ ច​ន្ទ្រា ត្រូវ​បាន គណៈកម្មការ​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆ័ន្ទ​ក្នុង​សំឡេង​៤​ទល់​នឹង​១​ក្លាយជាម្ចាស់​ពាន​ជើងឯក​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។

ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​ទទួល​បាន​តំណែងជើងឯក​រង​ប្រាប់​ថា កុំ​តែ​គេ​មាន​របួស​ស្មងជើង​ស្ដាំ​ដោយសារ​ការ​ទាត់​បាវ​សាក់​មុន​ពេល​ប្រកួត ម្ល៉េះ​ឡៅ ច​ន្ទ្រា ប្រហែលជា​មិន​អាច​យក​ឈ្នះ​រូបគេ​បាន​ឡើយ ។ ពុទ្ធ ឆាយ​រិ​ទ្ធី បាន​ប្រាប់​លោក ស៊ី​ថូ ណា​ថា​ន់ អ្នកគ្រប់គ្រង​កម្​មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​ថា លោកទទួលស្គាល់​ឡៅ ច​ន្ទ្រា ថា​ពិតជា​ជើង​ខ្លាំងពូកែ​គ្រប់​ក្បាច់​ទាំងអស់ ប៉ុន​បើ​លោក​មិន​មាន​បញ្ហា​របួស​ស្មងជើង​ស្ដាំ​ក៏​លោក​មិន​ចាញ់​បែប​នេះ​ដែរ ។

របួស​នេះ​ធ្វើ​ឱ្យ​លោក​មិន​អាច​ប្រើប្រាស់​ជើង​ទាត់​ឱ្យ​អស់កម្លាំង​ដែល​ខ្លួន​មាន​ឡើយ ។ ជាក់ស្ដែងនៅ​ក្នុង​ទឹក​ទី​៣​និង​ទី​៤​តែ​ម្ដង ជើង​របស់​លោក​ឈឺ​កាន់តែ​ខ្លាំង​ប៉ុន្តែ​លោក​នៅ​តែ​អត់ធ្មត់​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទោះបី​លទ្ធផល​ចុងក្រោយ​មិន​សមប្រកប​ក្ដី ។ ចំណែក​ឡៅ ច​ន្ទ្រាបាន​សារភាព​ថា ការ​មក​ប៉ះ​ពុទ្ធ ឆាយ​រិ​ទ្ធី លើកនេះ​ក៏​មិន​ស្រួលខ្លួន​ប៉ុន្មាន​ទេ ។ ជាក់ស្ដែង​ក្នុង​ពេល​ប្រកួត​លោក​ពិតជា​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​ភ្លាត់​ចាញ់​ក្រោម​កណ្ដាប់ដៃ​គេ​មិន​ខាន​។

ឡៅ ច​ន្ទ្រា ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៦​ពាន់​ដុល្លារ​,
ពុទ្ធ ឆាយ​រិ​ទ្ធី ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​៣​ពាន់​ដុល្លារ​, កីឡាករ​ថៃ​Noeng Trakan​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​២​ពាន់​ដុល្លារ​និង​កីឡាករ​ថៃ​Rong Nakpha​ចំណាត់
ថ្នាក់​លេខ​៤​ទទួល​បាន​១៥០០​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ