ភ្លៀង​លាយ​ខ្យល់​ក​ន្ក្រា​ក់មួយ​ប្រាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣​ខ្នង


ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ឈើ​៣​ខ្នង​បាន​រង​ការ​ខូចខាត​ដោយសារ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​ក​ន្ក្រា​ក់​តែ​ក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៥​នាទី​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រក​ឫស្សី ស្ថិត​ក្នុងភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា តាម​ការ​សាកសួរ​ពី​ប្រជាពលរដ្ឋ​គឺ​មុន​ពេល​កើតហេតុ​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​ស្រាប់តែ​ភ្លៀង​បាន​បង្អុរ​ចុះ​មក​ហើយ​បណ្តាល​ឱ្យ​ប៉ើ​ក​ដំបូល​ស័ង្កសី​ចំនួន​៣​ខ្នង​មាន​ម្ចាស់ផ្ទះ​រង​គ្រោះ​ទី​១-​ឈ្មោះ រុន សា​វ៉េ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប៉ើង​ខាង​មុខ​ទាំងស្រុង អស់​ស័ង្កសី​ចំនួន​១០​សន្លឹក​, ទី​២-​ឈ្មោះ ទុ​យ រី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប៉ើង​ដំបូល​ពីក្រោយ​ទាំងស្រុង​អស់​ស័ង្កសី​ចំនួន​១០​សន្លឹក និង​ទី​៣-​ឈ្មោះ សាន សៅ​ថេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ប៉ើង​អស់​ស័ង្កសី​អស់​៣​សន្លឹក ។ ករណី​ខាងលើ​មិន​មាន​បង្ក​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឬ​សត្វ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ