ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីអតីតចៅអធិការដែលត្រូវចាប់ផ្សឹកលួចចូលវត្ត​គ្រងស្បង់​ចីវរ?

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ភិក្ខុសង្ឃ​មួយ​អង្គនាម សូរ រិ​ទ្ធី អតីត​ចៅអធិការ​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង បាន​លួច​ចេញចូល​ក្នុង​វត្ត ​ដោយលួចលាក់​មក​ស្រោច​ទឹក​បោកប្រាស់​ពុទ្ធបរិស័ទមក​ពី​ទី​ឆ្ងាយ​ ដែល​មិន​បានដឹង​រឿង​នោះ ព្រះ​អនុគណ​ស្រុក​សំរោង​ទង​នាម…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ភិក្ខុសង្ឃ​មួយ​អង្គនាម សូរ រិ​ទ្ធី អតីត​ចៅអធិការ​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង បាន​លួច​ចេញចូល​ក្នុង​វត្ត ​ដោយលួចលាក់​មក​ស្រោច​ទឹក​បោកប្រាស់​ពុទ្ធបរិស័ទមក​ពី​ទី​ឆ្ងាយ​ ដែល​មិន​បានដឹង​រឿង​នោះ ព្រះ​អនុគណ​ស្រុក​សំរោង​ទង​នាម លាង ប៊ុ​ន​ហាក់ បាន​មាន​ថេរ​ដីកា​ថា បុគ្គល សូរ រិ​ទ្ធី ដែល​លួច​ចេញចូល​ក្នុង​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង​ ដោយ​លួចលាក់​នោះ គឺ​ខុស​នឹង​វិន័យ​សង្ឃ ដោយសារ​មិនដឹង​ថា​ បុគ្គល​រូប​នោះ​បាន​ទៅ​បួស​នៅ​ទីណា​ទេ​ ក្រោយ​ការ​ផ្សឹក ព្រោះ​មាន​អាបត្តិ​ឬ​ក៏​លួច​ស្លៀក​ស្បង់​ចីវរ​ដោយ​ខ្លួនឯង​ ក៏​មិនដឹង​។  ដោយឡែក កាលពី​ព្រឹក​ថ្ងៃ​ទី​២៩  មេសា​កន្លង​ទៅ ដែល​ត្រូវ​នឹង​ថ្ងៃ​១៥​កើត ពេញ បូណ៌ មី​ខែ​ពិសាខ ជា​ថ្ងៃ​បុណ្យ​វិសាខបូជា​ផង​នោះ ក៏មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ពុទ្ធបរិ ស័ទ​ បានឃើញ​វត្តមាន​អតីត​ចៅអធិការ​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង​នាម សូរ រិ​ទ្ធី ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកណ្តាល និង​ខាង​ធម្មការ​ចាប់​ផ្សឹក​រឿង​សេព​មេថុន ​ជាមួយ​ស្ត្រី​រោងចក្រ​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ពោធិ៍ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១៧​កន្លង​ទៅ ។

សូម​បញ្ជាក់​ថា បុគ្គល​រូប​នេះ​ ត្រូវ​បាន​ព្រះ​អនុគណ​ស្រុក​សំរោង​ទង ចូលរួម​ផ្សឹក​តាម​វិន័យ​ព្រះពុទ្ធ​សាសនា​ព្រោះ​អាបត្តិ​បរាជិក​នោះ ស្រាប់តែ​ពេល​នេះ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ឃើញ​មក​គ្រប់ គ្រង​តំណែង​ជា​ចៅអធិការ​វត្ត​ដូច​ដើម ហើយ​ថែម​ទាំង​ធ្វើ​ហោរាទស្សន៍​ទាយ និង​ស្រោច​ទឹក​ឱ្យ​ពុទ្ធបរិស័ទ​ថែម​ទៀត​ផង ។ ដោយ​ចង់​ដឹង​រឿង​នេះ​ ឱ្យ​បាន​ច្បាស់​ថា តើ​អ្នក​ណា​ជា​អ្នក​អនុញ្ញាត​ឱ្យ​បួស​ជា​សង្ឃ​ឡើង​វិញ អ្នក​យក​ព័ត៌ មាន​យើង​បាន​ព្យាម​សុំ​ជួប​លោក សូរ រិ​ទ្ធី ដើម្បី​បកស្រាយ តែ​លោក​បដិសេធ​មិន​ឱ្យ​ជួប ហើយ​ថែម​ទាំង​រត់ឡើង​រថយន្ត​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ ពណ៌​ស្លែ​ចាស់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២J-១៣៤៦ ជិះ​គេច​ចេញពី​វត្ត​បាត់​ទៅ​ ។

បើ​តាម​ការ​សាកសួរ គឺ​រថយន្ត​នោះ​ជា​របស់​លោកផ្កាយ​២​និង​លោក​ជំទាវ​មួយ​រូប រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ឱ្យ​លោក​បាន​បួស ហើយគ្រង​តំណែង​ចៅអធិការ​ដូច​ដើម​វិញ និង​លួចលាក់ ​ចេញចូល​ក្នុង​វត្ត ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ជាមួយ​លោក​ផ្កាយ​២​ម្នាក់​នោះ​ឡើយ សូ​ម្បី​តែ​អាជ្ញាធរ​មូលដ្ឋាន អនុគណ​ស្រុក និង​មន្ទីរ​ធម្មការ​ខេត្ត​ក្តី ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ព្រះ​អនុគណ​ស្រុក​សំរោង​ទង​នាម លាង ប៊ុ​ន​ហាក់ មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​មិន​បានដឹង​ថា​ សង្ឃ​អង្គ​នោះ​ (​សូរ រិ​ទ្ធី​)បួស​នៅឯណា​នោះ​ទេ ។ ករណី​បុគ្គល សូរ រិ​ទ្ធីលួច​បួស​នៅឯណា​ក៏​គ្មាន​អ្នក​ណា​ដឹង ហើយបន្ទាប់​ពី​ព្រះ​អង្គជា​អនុគណ​ស្រុក បាន​ចូលរួម​ផ្សឹក​បុគ្គល​នោះ​រួច​មក ខាង​អនុគណ​និង​មន្ទីរធម្មការ​ខេត្ត​បាន​ជ្រើសរើស​ភិក្ខុសង្ឃ​អង្គ​ថ្មី​មក​ធ្វើ​ជា​ចៅអធិការ​ហើយ ប៉ុន្តែ​លោក​បាន​លាចាក​សិក្ខាបទ​មុន​ចូល​ឆ្នាំទៅ​ហើយ ។

ព្រះ​អង្គ​អនុគណ មាន​ថេរ​ដីកា​ទៀត​ថា ទ​ង្វើបែប​នេះ​របស់​បុគ្គល សូរ រិ​ទ្ធី គឺ​ខុស​នឹង​វិន័យ​សង្ឃ​ធ្ងន់​ណាស់ ដែល​តាម​វិន័យ​នោះ​ប្រសិនបើ​បុគ្គល សូរ រិ​ទ្ធី ហ៊ាន​ចេញចូល​ក្នុង​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង​ដោយ​លួចលាក់​ទៀត ព្រះ​អង្គនឹង​ឱ្យ​អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន​ជាក់​ជា​មិន​ខានឡើយ ។ ជាមួយ​នេះ ក្នុង​នាម​ព្រះ​អង្គជា​ព្រះ​អនុគណ​ស្រុក​សំរោង​ទង យ៉ាង​យូរ​១​ស​ប្តា​ហ៍ទៀត នឹង​ធ្វើការ​ជ្រើសរើស​រក​ភិក្ខុសង្ឃ​អង្គ​ណា
ដែល​កាន់​ធម៌​វិន័យ​ខ្ជាប់ខ្ជួន មក​គង់​ក្នុង​វត្ត​វិ​បស្សនា​ជ្រោះ​ព្រះ​គន្លោង​នេះ ។

ពាក់ព័ន្ធ​នឹង​ការ​លេចមុខ​អតីត​ចៅអធិការ​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង មាន​វត្ត​មាននៅ​ក្នុង​វត្ត​នេះ​ដែល​មិនដឹង​ថា​លួច​បួស​នៅ​វត្ត​ណា ឬ​ក៏​លួច​ស្លៀក​ស្បង់​ចីវរ​លួច​ចេញចូល​ក្នុង​វត្ត​ខាងលើ​នេះ លោក សម សោ ភាន់ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត មិន​បានដឹង​រឿង​នេះ​ឡើយ ។ លោក​ថា​នឹង​ដាក់​កម្លាំង​តាម ដាន ឃ្លាំមើល​បុគ្គល សូរ រិ​ទ្ធី នេះ​ដែល​ធ្វើ​ទ​ង្វើ​ផ្តេ​សផ្តាស នាំ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ខ្លាំងណាស់ ។ ប្រសិន បើ​ស៊ើប​ដឹង​ថា​បុគ្គល សូរ រិ​ទ្ធីនេះ​ ចេញចូល​អម​ដោយ​លោក​ផ្កាយ​២​ទៀត​នោះ​លោក​នឹង​ឱ្យ​អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន ដើម្បី​សួរនាំ​សិន​រួច​ទើប​មាន​ចំណាត់ការ​តាម​ក្រោយ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពល រដ្ឋ​នៅ​ភូមិតាន​ង់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង នៅ​ថ្ងៃ​ទី​៦ខែឧសភា បាន​និយាយ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នៅវត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង​នេះ ឃើញ​មានវត្តមាន​លោក សូរ រិ​ទ្ធី ចេញចូល​ដដែល បើ​អាជ្ញាធរ​មូលដ្ឋាន ព្រះ​អនុគណ​ស្រុក មន្ទីរ​ធម្មការខេត្ត បណ្តែតបណ្តោយ​ឱ្យ​បុគ្គល សូរ រិ​ទ្ធី រូប​នេះ​នៅ​តែ​ចេញចូល​លួចលាក់​ស្រោច​ទឹក​ឱ្យ​ពុទ្ធបរិស័ទ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ នឹងធ្វើ​ឱ្យ​ខូច​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ ។

ជាមួយ​នេះ គួរ​ណាស់​តែ​លោក​ប្រធាន​មន្ទីរ​ធម្មការខេត្ត និង​ព្រះ​អនុគណ​ស្រុក​សំរោង​ទង មានវិធាន ការ​ឱ្យ​បាន​ហ្មឺ​ង​ម៉ាត់​ចំពោះ​បុគ្គល​ខាងលើ ចៀសវាង​បុគ្គល​រូប​នេះ​និង​បក្សពួក​បន្ត​សកម្មភាព​របស់​ខ្លួន ដើរ​បោក ប្រាស់​ប្រជា​ពុទ្ធបរិស័ទដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​បាន​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ