ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​និង​ខ្យល់​កន្ត្រាក់​រលំ​ដើមឈើ​បង្ក​ការ​ស្ទះចរាចរណ៍

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បាន​ធ្វើ​អោយ​ដើមឈើ​ជា​ច្រើន​ដើម​បាន​បាក់​រលំ​មក​លើ​ផ្លូវ​បង្ក​ការ​ស្ទះចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៥​រយៈពេល​ខ្លី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ឃុំ​ចំនួន​២ ក្នុងស្រុក​បរិបូរ​ណ៌ ។…

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បាន​ធ្វើ​អោយ​ដើមឈើ​ជា​ច្រើន​ដើម​បាន​បាក់​រលំ​មក​លើ​ផ្លូវ​បង្ក​ការ​ស្ទះចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៥​រយៈពេល​ខ្លី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ឃុំ​ចំនួន​២ ក្នុងស្រុក​បរិបូរ​ណ៌ ។

លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌​បានអោយ​ដឹង​ថា ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បាន​រំលំ​ដើមឈើ​មក​លើ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ភូមិ​ផ្សារ ឃុំ​ផ្សារ ដល់​ភូមិ​ស្រះ​កែវ ឃុំ​មេលំ អស់​ចំនួន​២៤​ដើម បណ្តាល​ឱ្យ​ស្ទះចរាចរណ៍​រយៈពេល​ខ្លី ។ ពេល​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង អាជ្ញាធរ​ភូមិ​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ​ចេញ​ធ្វើ​សកម្មភាព​អារ និង​កាត់​ដើមឈើ​ជា​កង់​ៗ បន្ទាប់​មក​យក​ត្រាក់ទ័រ រុញ​ចេញ​អោយ​ផុត​ពី​ផ្លូវ ដើម្បី​សម្រួលការ​ស្ទះចរាចរណ៍ ជូន​អ្នក​ធ្វើ​ដំណើរ​អោយទាន់​ពេលវេលា ។

លោក​បាន​បន្ត​ថា ចំពោះ​ហេតុការណ៍ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែឧសភា ក្នុងស្រុក​បរិបូរណ៍ នោះ​ក៍​នៅ​មានការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ផង​ដែរ ហើយ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្រង់​ស្ថិតិ ។

អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មេត្តា​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ភ្លៀង​និង​ខ្យល់ ដែល​តែងតែ​កើតឡើង​ក្នុង​រដូវវស្សា​ជា​រៀង​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ