ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្រភព​អង់គ្លេស​នឹង​ងាក​មក​អាស៊ី​អាគ្នេយ៍​

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ នា​ពេល​ថ្មី​ៗ​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស លោក Greg Hands បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី​ថា ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ឬ​ហៅ​កាត់​ថា…

ទីក្រុង​ឡុ​ង​ដ៍ ៖ នា​ពេល​ថ្មី​ៗ​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស លោក Greg Hands បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី​ថា ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ឬ​ហៅ​កាត់​ថា Brexit នឹង​មិន​ប៉ះពាល់​ដល់​ផែនការ​របស់​ចក្រភព​អង់គ្លេស​ក្នុង​តំបន់​នេះ​ឡើយ ។

ខណៈ​ចក្រភព​អង់គ្លេស​ព្យាយាម​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​ចំនួន​៤០ ក្លាយជា​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​ចក្រភព​អង់គ្លេស ប្រទេស​នេះ​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​ការ​ចរចា​បន្ថែម​ជា​ច្រើន ហើយ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើ​ពាណិជ្ជកម្ម​បាន​ចំនួន​៤៤​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ ក៏​ទទួល​បាន​អាទិភាព​ពី​ចក្រភព​អង់គ្លេស​ផង​ដែរ ។

លោក Hands បាន​ថ្លែង​ក្នុង​បទ​សម្ភា​ន៍​មួយ​នៅ​ប្រទេស​សិង្ហ​បុរី​ថា ៖« វា​ពិតជា​សំខាន់​ណាស់ ជា​ពិសេស ក្នុង​បរិបទ Brexit មើលឃើញ​ថា ប្រទេស​អង់គ្លេស​នៅ​តែ​បន្ត​គោល នយោបាយ​បែរ​ឆ្ពោះទៅ​ខាងក្រៅ ដូចដែល​បាន​ធ្វើ​នា​ពេល​កន្លង​មក » ។

ចក្រភព​អង់គ្លេស​បាន​បង្កើន​ធនធាន ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

លោក Ed Vaizey ក៏​ទើបតែ​ត្រូវ​បាន​ចាត់តាំង​ជា​បេសកជន​ពាណិជ្ជកម្ម ដែល​ផ្តោត​សំខាន់​លើ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​ផង​ដែរ ខណៈ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​សង្កត់ធ្ងន់​លើ​គោល​ជំហរ​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ។

ជាមួយ​គ្នា​នេះ លោក Hands មិន​គិត​ថា នឹង​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋអាមេរិក និង​ប្រទេស​ចិន​ទេ ។

លោក Hands ក៏​មាន​តួនាទី​បញ្ចុះបញ្ចូល​ដៃគូ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ថា Brexit នឹង​មិន​កែប្រែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឬ​ទាមទារ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ