ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះ​បោកបក់ ធ្វើ​ឱ្យ​រលំ​ផ្ទះ​មួយ​ខ្នង​នៅ​ស្រុក​បាភ្នំ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​នឹង​ខ្យល់ព្យុះ​បាន​បណ្តាល​ឲ្យ​រលំ​បាក់​ផ្ទះ​របស់​ប្រ​ជ​ពលរដ្ឋ អស់​ចំនួន​ខ្នង​នៅ​ស្រុក​បាភ្នំ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ឡើយ​។ ករណី​គ្រោះថ្នាក់​ធម្មជាតិ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១…

ខេត្តព្រៃវែង ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​នឹង​ខ្យល់ព្យុះ​បាន​បណ្តាល​ឲ្យ​រលំ​បាក់​ផ្ទះ​របស់​ប្រ​ជ​ពលរដ្ឋ អស់​ចំនួន​ខ្នង​នៅ​ស្រុក​បាភ្នំ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ឡើយ​។ ករណី​គ្រោះថ្នាក់​ធម្មជាតិ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល នៅ​ភូមិ​ក្បាលដំរី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ខ្យល់ព្យុះ​បំផ្លាញ ឲ្យ​ខូចខាត​ទាំងស្រុង​នោះ​មាន ទំហំ​៤​ម៉ែត្រ គុណ​នឹង​៥​ម៉ែត្រ ហើយ​ម្ចាស់​ឈ្មោះ ស៊ូ ធឿ​ង ភេទ​ប្រុស អាយុ​៣៩​ឆ្មាំ ប្រពន្ធ​ឈ្មោះ យី ស្រី​មេន អាយុ​៣១​ឆ្នាំ អ្នក​ទាំង​ពី​មានកូន​ចំនួន​៤​នាក់ ប្រុស​៣​នាក់ ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក​។ ប្រភព​បាន​បន្ថែម​ថា ក្នុង​ករណី​គ្រោះថ្នាក់​ធម្មជាតិ​បណ្តាល​ឲ្យ​បាក់​រលំ​ផ្ទះ​នេះ បើ​គិត​ទំហំ​នៃ​ការ​ខូ​ត​ខាត​សរុប​ជា​ទឹកប្រាក់​មាន ចំនួន​១.៥០០.០០​លាន (​មួយ​លាន​ប្រាំ​សែន​រៀល​គត់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ