ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​នេះ​បង្កើន​គោលដៅ​នាំ​ចេញ​អង្ករ​10​លាន​តោន​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ​អាច​នឹង​នាំ​ចេញ​អង្ករ​ច្រើន​ជាង​ការ​ព្យាករ​ក្នុងឆ្នាំនេះ ព្រោះតែ​កំណើន​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ក្នុង​ពិភពលោក​អន់​ថយ ។ ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស លោក Adul Chotinisakorn…

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ​អាច​នឹង​នាំ​ចេញ​អង្ករ​ច្រើន​ជាង​ការ​ព្យាករ​ក្នុងឆ្នាំនេះ ព្រោះតែ​កំណើន​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ក្នុង​ពិភពលោក​អន់​ថយ ។

ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស លោក Adul Chotinisakorn បាន​ថ្លែង​ថា ៖«​ក្រសួងពាណិជ្ជកម្ម​បាន​បង្កើន​គោលដៅ​នាំ​ចេញ​អង្ករ​របស់​ខ្លួន ពី​ចំនួន​៩,៥​លាន​តោន មក​ស្មើ​១០​លាន​តោន​វិញ​នៅ​ចុងឆ្នាំ​២០១៨នេះ » ។

ការ​ព្យាករ​ត្រូវ​បាន​ដំឡើង បើ​ទោះជា​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​៣,៤% ពី​អំឡុង​ខែមករា ដល់​ខែមេសា មក​ស្មើ​៣,៥៨​លាន​តោន​ក្តី ។

ក្នុងអំឡុងពេល​នោះ ការ​នាំ​ចេញ​អង្ករ​របស់​ថៃ គឺ​រក​ប្រាក់​ចំណូល​បាន​ចំនួន​១,៧៨​ប៊ី​លាន​ដុល្លារ ដែល​ច្រើន​ជាង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​ដល់​ទៅ​១៤,៥% ។

តម្លៃ​មធ្យម​របស់​អង្ករ​ក្នុងអំឡុងពេល​នោះ គឺ​ស្មើ​៤៩៧,៣៩​ដុល្លារ​ក្នុង​១​តោន ខ្ពស់​ជាង​ឆ្នាំ​មុន ដែល​ស្មើ​តែ​៤១៩,១៩​ដុល្លារ​ក្នុង​១​តោន​ប៉ុណ្ណោះ ។

លោក Adul Chotinisakorn បាន​បន្ត​ថា ៖« ប្រទេស​ជា​ច្រើន​ត្រូវការ​ទិញ​អង្ករ​បន្ថែម​ទៀត​សម្រាប់​ដាក់​ក្នុង​ស្តុក​នៅ​គ្រាអាសន្ន និង​មាន​គម្រោង​បន្ត​កុម្ម​ង់​បន្ថែម​ពី​ប្រទេស​ថៃ​ផង​ដែរ » ។

លោក​បន្ត​ទៀត​ថា តម្រូវការ​អង្ករ​ក្នុង​ពិភពលោក​រឹង​មាំ​ណាស់ ជា​ពិសេស តម្រូវការ​ពី​ប្រទេស​ចិន ជប៉ុន និង​ហ្វ៊ី​លី​ពី​ន ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Sontirat Sontijirawong បាន​ថ្លែង​ថា ៖« កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ ប្រទេស​ថៃ​បាន​ឈ្នះ​ការ​លក់​ដេញថ្លៃ​ការ​ផ្គត់ផ្គង់​អង្ករ​ចំនួន​១២​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន ក្នុង​តម្លៃ​៥១៧,៥០​ដុល្លារ​ក្នុង​១​តោន​ទៀត​ផង » ។

កាលពី​ឆ្នាំ​២០១៧ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ចំនួន​១១,៦​លាន​តោន ច្រើន​ជាង​ឆ្នាំ​២០១៦ ដល់​ទៅ​១៧,៤% ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ