ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីអាយុ​៣ឆ្នាំយកភ្លើងចង្ក្រាន​ដុតសំយ៉ាប​ផ្ទះ​ឆេះហ្មត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៍បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​របស់​ឈ្មោះ ខើ​ស ក្រូ​ញ ភេទ​ស្រី…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៍បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​របស់​ឈ្មោះ ខើ​ស ក្រូ​ញ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ផ្លូវជាតិ​លេខ​៧៦A ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

បើ​យោង​តាម​លោក​មេ​ភូមិ​ពូ​លូ​ង​បានអោយ​ដឹង​ថា ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​នេះ​គឺ​បណ្តាល​មក​ពី​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ ត្រូវជា​ក្មួយ​បាន​យក​ភ្លើងចង្ក្រាន​បាយ​មក​ដុត​សំ​យ៉ាប​ផ្ទះស្បូវ​ជា​ផ្ទះ​ខ្នង​អណ្តើក ដំបូល​ស្បូវ ជញ្ជាំង​ក្តារ ខណៈ​ម្ចាស់ផ្ទះ​ទៅ​ធ្វើ​ចម្ការ​អស់ ទើប​បណ្តាល​ឲ្យ​ឆេះបែបនេះ​ តែ​មិន​ប​ណា្ត​ល​អោយ​​មនុស្ស​ណាម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ គឺ​ខូចខាត​ដូច​ជា​ស្រូវ​និង​អង្ករ​ចំនួន​១០​បាវ មុង​ភួយ រួម​ខោអាវ​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ