ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី នឹង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធម្មជាតិ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយ​មានការ​ឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បង្កើន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បែប​ធម្មជាតិ​១​កន្លែង ស្ថិត​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ក្នុង​គោលបំណង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ផង​ដែរ ។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក…

ខេត្តមណ្ឌលគិរី ៖ ដោយ​មានការ​ឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បង្កើន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បែប​ធម្មជាតិ​១​កន្លែង ស្ថិត​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ក្នុង​គោលបំណង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ផង​ដែរ ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ នឹង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​សហគមន៍​បាន​យ៉ាង​ប្រសើរ ហើយ​ក៏​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយសារ​ទីផ្សារ​ជ្រូក​ជនជាតិ មាន​តម្រូវការ និង​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ ។
លោក កែវ សុភ​គ៌ មាន​ប្រសាសន៍​ថា ៖«​យើង​ទទួល​បានការ​ឯកភាព និង​គោលការណ៍​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយ​នៅ​ថ្ងៃ​ខាង​មុខ មន្ទីរ​មាន​ផែនការ​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក សម្រាប់​ដែនជម្រកសត្វព្រៃ​ទាំង​៥​នៅ​ក្នុង​ខេត្ត និង​សហគមន៍ » ។

នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ លោក វុ​ធ សា​រុំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ ឧសភា កន្លង​មក​ថា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ នឹង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធម្មជាតិ​មួយ ដោយ​មានការ​ថែទាំ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​មានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួងបរិស្ថាន ។

លោក វុ​ធ សា​រុំ បន្ត​ថា ៖« ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ពិតជា​រីករាយ​ចំពោះ​គម្រោង​ចិញ្ចឹម​ជ្រូក​ពូជ​នេះ ហើយ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ក៏​បាន​ប្តេជ្ញា​ចូលរួម​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​សំដៅ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ព្រមទាំង​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​រស់នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ » ។

លោក​បញ្ជាក់​ថា ៖« បន្ទាប់​ពី​ក្រុមការងារ​ក្រសួងបរិស្ថាន​បាន​ចុះ​សិក្សា​លទ្ធភាព​ជ្រើសរើស​ទីតាំង​ផលិត​កូនជ្រូក​ពូជ​ជនជាតិភាគតិច​រួច​មក ក្រុមការងារ​បាន​សម្រេច​យក​ស្នាក់​ការ​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ធ្វើ​ជាទី​តាំង ដែល​ស្ថិត​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល
គិរី »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ