ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្លាស់​ប្តូរ​ក្រុមប្រឹក្សារ និង​មេឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិធី​ប្រកាស​ផ្លាស់​ប្តូរ​ក្រុមប្រឹក្សារ និង​មេឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោម​កា​អញ្ជើញ​ជា​គណៈ​ធិ​បតី​លោក គឹ​ម សា​វុ​ធ ប្រធាន​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ​បិត​ត្រាំ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិធី​ប្រកាស​ផ្លាស់​ប្តូរ​ក្រុមប្រឹក្សារ និង​មេឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោម​កា​អញ្ជើញ​ជា​គណៈ​ធិ​បតី​លោក គឹ​ម សា​វុ​ធ ប្រធាន​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ​បិត​ត្រាំ​ង លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ ។

ក្នុង​នោះ​ប្តូរ​ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ​ពី លោក អ៊ឹ​ង សា​រុំ មក​លោក មា​ច ចាន់ ដោយ​មូលហេតុ​សា​ម៉ី​ខ្លួន​ដាក់​ពាក្យសុំ​លាលែង​ពីមុខ​តំណែង​បញ្ហា​សុខភាព ។ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​បាន​សំណេះសំណាល​ថា នេះ​គ្រាន់តែ​ជា​កា​ផ្លាស់​ប្តូរ​ធម្មតា​មួយ​ក្នុង​ការ​សម្រួល​ក្នុង​កិច្ចការ​មូលដ្ឋាន ព្រោះ​អតីត​មេឃុំ​គាត់​មាន​បញ្ហា​សុខភាព ។

ជាមួយ​គ្នា​នេះ​ដែរ​បើ​តាម​ប្រភព​ក្រៅផ្លូវការ​ថា ក្រៅ​តែ​ពី​បញ្ហា​សុខភាព​កន្លង​មក​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​ក៏​មាន​ភាព​អសកម្ម​ចន្លោះ​ប្រហោង​មួយ​ចំនួន​ក្នុង​កា​បំពេញភារៈកិច្ច​ក្នុង​មូលដ្ឋាន ប្រភព​ដដែល​សង្ឃឹមថា ក្រុមប្រឹក្សារ និង​ជា​មេឃុំ​ថ្មី និង​មេឃុំ​ផ្សេង​ៗ​ទៀត និង​ខិតខំ​បំពេញ​តួនាទី​បំរើ​ពលរដ្ឋ អនាម័យ​បរិស្ថាន ក្នុង​មូលដ្ឋាន​ស្រប​តាម​ទិស​ដៅ​ប្រមុខ​ថ្នាក់ដឹកនាំ​ក្នុង​នោះ​រាប់​ទាំង​បញ្ហា​ដីធ្លី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ