ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៣.៨០០​ដុំ​

5 ឆ្នាំ មុន

សារព័ត៌មាន​ក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​អង្គភាព​ពន្ធ​គយ និង​ត្រួតពិនិត្យ​មនុស្ស​ចេញចូល​សហរដ្ឋអាមេរិក បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៣.៨០០​ដល់​អាជ្ញាធរ​អ៊ី​រ៉ា​ក់តាម​រយៈ​ឯកអគ្គរាជទូត​អ៊ី​រ៉ា​ក់​នៅ​ក្រុង​វ៉ា​ស៊ីន​តោន កាលពី​ថ្ងៃ​ទី​២ មេ​សា​២០១៨ ។ វត្ថុ​បុរាណ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​វត្ថុ​បុរាណ​ជាង​៥.៥០០ ដែល​បាន​លួច…

សារព័ត៌មាន​ក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​អង្គភាព​ពន្ធ​គយ និង​ត្រួតពិនិត្យ​មនុស្ស​ចេញចូល​សហរដ្ឋអាមេរិក បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៣.៨០០​ដល់​អាជ្ញាធរ​អ៊ី​រ៉ា​ក់តាម​រយៈ​ឯកអគ្គរាជទូត​អ៊ី​រ៉ា​ក់​នៅ​ក្រុង​វ៉ា​ស៊ីន​តោន កាលពី​ថ្ងៃ​ទី​២ មេ​សា​២០១៨ ។

វត្ថុ​បុរាណ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​វត្ថុ​បុរាណ​ជាង​៥.៥០០ ដែល​បាន​លួច និង​លក់​ឲ្យ​ក្រុមហ៊ុន «Hobby Lobby Store» ក្នុង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា សហរដ្ឋអាមេរិក​ដែល​ទិញ​ក្នុង​តម្លៃ​១,៦​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១០ តាម​រយៈ​អ្នករក​កម្រៃជើងសា​នៅ​ក្នុង​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​អ៊ី​ស្រា​អែ​ល ។ វត្ថុ​បុរាណ​ទាំងនោះ​ជា​បន្ទះ​ដី​ដុត​មាន​អក្សរ​ចារឹក​ក្នុង​សម័យ​អារ្យធម៌ «Mesopotamia» មាន​អាយុ​ជា​ច្រើន​ពាន់​ឆ្នាំ ។

វត្ថុ​បុរាណ​ទាំងនោះ​បាន​នាំ​ចូល​អា​មេ​រិ​កដោយ​មាន​បោះត្រា​បញ្ជាក់​ថា​ជា​បន្ទះ​សេ​រ៉ា​មិ​ក ខណៈ​ពេល​នៅ​ក្នុង​ឯកសារ​បញ្ជាក់​ថា​នាំ​ចូល​ពី​តួ​ក​គី ឬ​អ៊ីស្រា​អែ​ល ដោយ​ប្រើ​វិធីសាស្ត្រ​វេច​ខ្ចប់​ធម្មតា​ផ្ញើ​ទៅ​គោលដៅ​ជា​ច្រើន​កន្លែង​ដើម្បី​គេច​ពី​ចំណាប់អារម្មណ៍​របស់​គយ ។

អាជ្ញាធរ​បាន​បញ្ជាក់​ទៀត​ថា​ជនល្មើស​ព្យាយាម​បិទ​បាំង​តម្លៃ​ទាប​ជាង​ការណ៍​ពិត ដោយ​កញ្ចប់ នីមួយ​ៗ​បញ្ជាក់​ថា​ជា​ផ្ទាំង​សេ​រ៉ា​មិ​កមួយ​ផ្ទាំង​មាន​តម្លៃ​១​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ