ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរអើយខ្មែរ… ដើម្បី​ឱ្យ​បាន​ផុតភ្នែក​ប៉ូលិស​ថៃ​​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ចាប់​ឃាត់​រថយន្ត​២​បាំង​កន្លះ​១​គ្រឿង ​ឆែកឆេរ​រក​ឃើញ​លួចលាក់​ពលករ​ខ្មែរ​១៣​នាក់ ដែល​ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ចាប់​ឃាត់​រថយន្ត​២​បាំង​កន្លះ​១​គ្រឿង ​ឆែកឆេរ​រក​ឃើញ​លួចលាក់​ពលករ​ខ្មែរ​១៣​នាក់ ដែល​ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​គេ​បង្ហោះ​ចែកចាយ​គ្នា​តាម​ប្រព័ន្ធ​វ៉ស​អាប់​ ​បាន​បង្ហាញ​ឱ្យ​ដឹង​ ។ ប្រភព​បន្ត​ថា អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​និង​អៀនខ្មាស​នោះ គឺ​ពលករ​ខ្មែរ​ទាំង​១៣​នាក់​នេះ​ ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​វី​ហ្គោ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ថៃ 5300 ដោយ​ដាក់​ពួក​គេ​នៅ​ក្នុង​ឃ្លុប​ខាង​ក្រោយ និង​គ្រប​ស្បៃ​ពីលើ​ជិត​ដោយ​ឱ្យ​ពលករ​ខ្មែរ​ទាំងនោះ​ ដេក​គរ​លើ​គ្នា​ស្មើ​គែម​ឃ្លុប​រថយន្ត​ក្នុង​បំណង​បន្លំ​ភ្នែក​សមត្ថកិច្ច​ថៃ ។ ក្រៅពី​ពលករ​ទាំង​១៣​នាក់​នោះ​ សមត្ថកិច្ច​ថៃ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ជា​ជាន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ អាំង ផ​ន​សាង​ណា​រៀង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​​ទីលំនៅ​ស្រុក​ព្រុំ​បុរី ខេត្ត​សិង្ហ​បុរី​ផង​ដែរ ។

ប្រភព​បន្ត​ថា ក្រោយ​សមត្ថកិច្ច​ថៃ​តាម​ប្រមាញ់​ឃាត់​រថយន្ត​នោះ​បាន​ហើយ កម្លាំង​ជំនាញ​បាន​ធ្វើការ​បើក​តង់​គ្រប​ត្រួតពិនិត្យ​ស្រាប់តែ​ឃើញ​ពលករ​ខ្មែរ​ដេក​ត្រៀបត្រា​រដូករណែល​គរ​លើ​គ្នា​ដូច​គេ​ដឹក​សត្វ​ធាតុ ចំណែក​នៅ​ខាងក្នុង​បាំង​រថយន្ត​វិញ​គេ​ញាត់​ពលករ​ចូល​អង្គុយ​ប្រជ្រៀត​គ្នា​ណែន​ដូច​កាតំ​អី​ុ​ចឹ​ង ។ យោង​​តាម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ថៃ​ប្រាប់​​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង​13​នាក់​នោះ​ គឺ​មាន​មេខ្យល់​ម្នាក់ ហើយ​អ្នកបើកបរ​និង​មេខ្យល់​នោះ​ នឹង​ត្រូវ​មានទោស ព្រោះ​ម្នាក់​ជា​អ្នក​ដឹក​ជញ្ជូន​ពលករ​គេច​ពី​ចំណុច​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ឯ​មេខ្យល់​ជា​អ្នក​នាំ​មនុស្ស​ឆ្លង​ព្រំដែន​ចូល​ប្រទេស​គេ​ដោយ​គ្មាន​ច្បាប់​អនុ
ញ្ញាត ។ យ៉ាងណា​ក៏​ដោយ​ ពលករ​ទាំងនេះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គឺ​ស្គាល់​តែ​ម្នាក់​ដែល​ជាប់ចោទ​ជា​មេខ្យល់ ឈ្មោះ​លូន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី លោក ហ៊ុន សា​រឿ​ន អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន ។ ដោយឡែក​ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​រូប ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៦ ឧសភា​ នេះ​ថា បញ្ហា​នេះ​ លោក​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ។ លោក​ថា ករណី​ខាងលើ​វា​កើត​ឡើងជា​ញឹកញាប់​មក​ហើយ និង​ជា​ករណី​ដដែល​ៗ ពេល​ខ្លះ​សមត្ថកិច្ច​ថៃ​ស្ទាក់​ចាប់​បាន​ពេល​ពលករ​កំពុង​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​ក៏​មាន ។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះ​ពលករ​ខុសច្បាប់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​២​នាក់ និង​របួស​ជា​ច្រើន​ដោយ​សារ​ក្រឡាប់​រថយន្ត​នៅ​ខេត្ត​ឆាក់​ឆឺ​ន ដែល​ករណី​ទាំងនេះ​គ្មាន​អ្នក​ទទួលខុសត្រូវ​ឡើយ ហើយ​រាល់​ការ​លួច​ឆ្លង​ដែន​បច្ចុប្បន្ន គឺ​កើតឡើង​នៅ​ពេល​យប់ តែបើ​សួរនាំ​ទៅ​សមត្ថកិច្ច​តែងតែ​បដិសេធ​ជា​និច្ច ដរាបណា​ពលករ​ខ្មែរ​ជួប​បញ្ហា​ដូច​ករណី​ខាងលើ​ទើប​បែកធ្លាយ ពលករ​ខុសច្បាប់​នៅ​តែ​បន្ត​លួច​ចូល​ដី​ថៃ​គ្មាន​ស្រាក​ស្រាន្ត ៕ ​

អត្ថបទសរសេរ ដោយ