ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​សាងសង់​អស់​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​ឆេះ​ខ្ទេច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​នាំ​គ្នា​ជួយ​អន្តរា​គម​ពន្លត់អគ្គីភ័យ​ដែល​កំពុង​តែ​ឆាបឆេះ​រោង​បាយ និង​ផ្ទះក្បឿង​មួយ​ខ្នង​ដែល​ម្ចាស់​ទើបតែ​សាងសង់​រួច​ថ្មី​ៗ​អស់​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​នាំ​គ្នា​ជួយ​អន្តរា​គម​ពន្លត់អគ្គីភ័យ​ដែល​កំពុង​តែ​ឆាបឆេះ​រោង​បាយ និង​ផ្ទះក្បឿង​មួយ​ខ្នង​ដែល​ម្ចាស់​ទើបតែ​សាងសង់​រួច​ថ្មី​ៗ​អស់​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ខ្នារ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ទំហំ​៨​ម៉ែត្រ​គុណ​៩​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ ប៉ូ យ៉​យ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ។

សមត្ថកិច្ច​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ទឹង​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​កើតឡើង​ដោយសារ​តែ​ភាព​ខ្ជីខ្ជារ​របស់​ម្ចាស់ផ្ទះ​ខ្លួនឯង​គឺ​នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ដាំបាយ​នៅ​ក្នុង​រោង​បាយ​ដែល​ធ្វើ​នៅ​ជាប់​ពីក្រោយ​ផ្ទះ​តែ​ម្តង ពេលបាយ​ពុះ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​លើកបាយ​ជញ្ជាត់ រួច​ដាក់​ឆ្នាំង​ទៅ​លើ​ចង្ក្រាន​វិញ ហើយ​ក៏​ដក​អូស​ដែល​កំពុង​ឆេះ​នៅ​ក្នុង​ចង្ក្រាន​ចេញ​មក​ក្រៅ​ទុក​ចោល​នៅ​មុខ​ចង្ក្រាន​ដោយ​មិន​បាន​ពន្លត់ភ្លើង​នោះ​ទេ រួច​ក៏​ចេញ​ទៅ​អង្គុយ​លេង​នៅផ្ទះ​អ្នក​ជិតខាង​បាត់ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​អគ្គី​ភ័យ​កើតឡើង​តែ​ម្តង ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ពេល​ភ្លើង​ចាប់​ឆេះ​រោង​បាយ​ពី​ដំបូង​គ្មាន​អ្នក​ណា​បានដឹង​នោះ​ទេ រហូត​ទាល់តែ​ភ្លើង​ឆេះ​ពេញបន្ទុក និង​ចេញ​អណ្តាតភ្លើង​សន្ធោសន្ធៅ ទើប​ម្ចាស់ផ្ទះ និង​អ្នកស្រុក​បានឃើញ​ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរា​គម​ភ្លាម​ៗ ប៉ុន្តែ​ដោយ​ពី​ដំបូង​ពុំ​មាន​ឧបករណ៍​ពន្លត់​គ្រប់គ្រាន់​ទើប​ធ្វើ​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​អស់​រោង​បាយ​ទាំងស្រុង ហើយ​ក៏​រាលដាល​ដល់​ផ្ទះ​ខាង​មុខ​ទៀត ប៉ុន្តែ​ដោយ​មានការ​អន្តរា​គម​ពី​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​២​រថយន្ត ទើប​ធ្វើ​ឱ្យ​អគ្គី​ភ័យ​ត្រូវ​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ដោយ​ឆេះ​ផ្ទះក្បឿង​ខាង​មុខ​អស់​តែ​ជាង​៥០​ភាគរយ​ប៉ុណ្ណោះ ។

ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត​នៅ​ក្នុង​គ្រោះ​អគ្គី​ភ័យ​នេះ​មាន​ដូច​ជា ទូរ​ទស្ស​ន៌​១​គ្រឿង​, ទូ​ដាក់​ខោអាវ​១ និង​ខោអាវ​មួយ​ចំនួន ម៉ាស៊ីនដេ​២​គ្រឿង និង​លុយ​ក្នុង​ទូ​ចំនួន​១៨៥០​ដុល្លារ រោង​បាយ​មួយ និង​ឆេះ​ផ្ទះ​មួយ​ចំហៀង​ខាងក្រោយ គិត​ជា​ទឹកប្រាក់​សរុប​អស់​ចំនួន​ប្រមាណ​ជា​១៨៧៦០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ