ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែសាហា.វរឿងនេះ… សំណាងហើយដែលនាង​អត់​ស្លា.ប់​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារី​វ័យក្មេង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​បាន​ទៅ​ប្តឹង​នគរបាល​ទាំង​​កណ្តាល​យប់ ក្រោយ​រួច​ផុត​ពីរ​ណ្តៅ​មរណៈ​ក្រោម​ស្នាដៃ​បុរស​ជា​គូសង្សា​នឹង​គ្នា ដែល​​ករណី​មនុស្ស​ឃាត​​នេះ ​កើតឡើង​នៅ​ចំណុច​លើ​ភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារី​វ័យក្មេង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​បាន​ទៅ​ប្តឹង​នគរបាល​ទាំង​​កណ្តាល​យប់ ក្រោយ​រួច​ផុត​ពីរ​ណ្តៅ​មរណៈ​ក្រោម​ស្នាដៃ​បុរស​ជា​គូសង្សា​នឹង​គ្នា ដែល​​ករណី​មនុស្ស​ឃាត​​នេះ ​កើតឡើង​នៅ​ចំណុច​លើ​ភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ កាលពី​ម៉ោង​ប្រមាណ​០១​ និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ​ឧសភា​ នេះ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បានឱ្យ​ដឹង​ថា ​នារីរងគ្រោះ​ឈ្មោះ​ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដោយនាង​បាន​រៀបរាប់​​ថា ជនសង្ស័យ ឈ្មោះ ឆុំ ដា​វីត អាយុ​២៦​ឆ្នាំ ​ជាជាង​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​ស្រុក​កោះ​ញែក ទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុ​ង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​បងប្អូន​នៅ​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ដែល​ជាស​ង្សា​នឹង​គ្នា​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ ។

បើតាម​នារី​រង​គ្រោះ​បាន​​ប្រាប់​សមត្ថកិច្ច​ថា ​កាលពី​​វេលា​ម៉ោង​១០​យប់ (ថ្ងៃកើតហេតុ) ជនសង្ស័យ​បាន​ហៅ​​តាម​ទូរ​ស័ព្ទ​ឱ្យ​ទៅ​ជួប​ ។​ ពេល​នោះ ជនសង្ស័យ​បាន​យក​ម៉ូតូនាង​ទៅ​ផ្លូវ​ច្រកចូល​ភ្នំ​ដោះ​ក្រមុំ ពេល​ទៅ​ដល់​លើ​ភ្នំ​ដោះ​ក្រមុំ​ ជនសង្ស័យ​ក៏​បាន​សុំ​បែក​ពី​ខ្លួន ​(​ជន​រង​គ្រោះ​) តែ​នាង​មិន​ព្រម ​​​ក៏​កើតការ​ខ្វែងគំនិត​គ្នា ពេល​នោះ​នារី​រង​គ្រោះ​​បាន​យំ​រហូត​អស់កម្លាំង​ និង​មាន​អាកា​រៈ​ឈឺពោះ ក៏​ដេក​ទៅ​នឹង​ដី​តែ​ម្តង​ ។ លុះ​ដល់​ម៉ោង១ ​និង​៣0​នាទី​រំលង​អធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​0៧ ឧសភា ក្រោយ​ដឹងខ្លួន​វិញ ជនសង្ស័យ​បាន​បបួល​នាង​ត្រលប់​ទៅ​ផ្ទះ តែ​នារី​រង​គ្រោះ​ថា ចាំ​ខ្លួន​បាត់​ឈឺពោះ​សិន ។ បន្តិច​ក្រោយមក​ ជនសង្ស័យ​ជា​សង្សារ ក៏​បាន​យក​ខ្សែ​កា​តាប​ ពណ៌​ខ្មៅ​ ប្រវែង​៥៤​សង់ទីម៉ែត្រមករឹត.​កនាង​សន្លប់​បាត់ ហើយជនសង្ស័យ​ក៏​បាន​ដឹក​​​យក​ទៅ​បោះចោល​នៅ​កន្លែង​ទីលាន​ចាក់សំរាម ស្ថិត​ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដើម្បី​បំបាត់ដាន​ ។

លោក សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​៥​ទៀប​​ភ្លឺ​ថ្ងៃ​ទី​០៧ ឧសភា ២០១៨ សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​តាម​បណ្តឹង​របស់​នារី​រង​គ្រោះ ​។ ​លោកស្នងការ​រង​បន្ត​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ខ្សែ​កា​តាប​រឹត​.​ក ជន​រង​គ្រោះ​ពេល​នាង​សន្លប់​និង​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាមមែន ។

អត្ថបទសរសេរ ដោយ