ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​សុទិដ្ឋិនិយម​បន្ទាប់​ពី​ចរចា

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​គោល​ជំហរ​សុទិដ្ឋិនិយម​លើ​ការ​ចរចា​រវាង​មន្ត្រី​ចិន និង​សហរដ្ឋអាមេរិក បន្ទាប់​ពី​លោក​ប្រធានា​ធិបតី ដូ​ណា​ល់ ត្រាំ គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​១៥០​ប៊ី​លាន​ដុល្លារ ដោយ​លោក​អះអាង​ថា…

ទីក្រុង​ប៉េ​កាំ​ង ៖ សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​គោល​ជំហរ​សុទិដ្ឋិនិយម​លើ​ការ​ចរចា​រវាង​មន្ត្រី​ចិន និង​សហរដ្ឋអាមេរិក បន្ទាប់​ពី​លោក​ប្រធានា​ធិបតី ដូ​ណា​ល់ ត្រាំ គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​១៥០​ប៊ី​លាន​ដុល្លារ ដោយ​លោក​អះអាង​ថា ចិន​បាន​រំលោភ​លើ​សិទ្ធិ​កម្មសិទ្ធិបញ្ញា ។

សារព័ត៌មាន​នេះ​និយាយ​ថា ការ​ចរចា​នេះ​ផ្តល់​ជា​មូលដ្ឋាន​យ៉ាង​រឹង​មាំ​សម្រាប់​ការ​ចរចា​បន្ត​ទៀត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ហើយ​ទទួល​បាន​លទ្ធផល​ឈ្នះ​-​ឈ្នះ​សម្រាប់​ប្រទេស​ទាំង​ពីរ ។

តាម​ប្រភព​ច្បាស់​ពី​ការ​ចរចា​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​លោក​ត្រាំ មាន​គោល​ជំហរ​រឹង​មាំ និង​ទាមទារ​ឲ្យ​ប្រទេស​ចិន​កាត់​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​២០០​ប៊ី​លាន​ដុល្លារ​ជាមួយ​សហរដ្ឋអាមេរិក កាត់​បន្ថយពន្ធ និង​ការ​ឧបត្ថម្ភ​ធន​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ខ្លាំង​ផង​ដែរ ។

តម្រូវការ​នេះ​បាន​ស្នើ​ឡើង​មុន​ពេល​ការ​ចាប់ផ្តើម​កិច្ចចរចា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ដើម្បី​ព្យាយាម​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ការ​ខូចខាត​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ ។

ក្រុមហ៊ុន Capital Economics បាន​និយាយ​ថា តម្រូវការ​របស់​អា​មេ​រិ​ក​ពិតជា​ខ្ពស់​ណាស់ ដែល​មិន​អាច​មានការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​រយៈពេល​ខ្លី​ទេ ។

ពួក​គេ​និយាយ​ថា ៖« បើ​រដ្ឋាភិបាល​លោក​ត្រាំ មិន​ទទួល​បាន​អ្វី​តាម​តម្រូវការ​របស់​ខ្លួន​ទេ​នោះ ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ទៅ​មុខ​ទៀត » ។

White House បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិភូ​អា​មេ​រិ​កបាន​ត្រឡប់​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ ដើម្បី​ពិភាក្សា​ជាមួយ​លោក​ត្រាំ ហើយ​រង់ចាំ​សេចក្តី​សម្រេចចិត្ត​ពី​លោក ។

ពួក​គេ​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បាន​យល់​ស្រប​ជា​ឯកច្ឆន្ទ​ថា នឹង​ផ្តោត​ចំណាប់​អារម្មណ៍​​លើ​ការ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​សហរដ្ឋអាមេរិក និង​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ