ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ចម្ងល់​សម្រាប់​បុរស​ដែល​តែង​តែ​ឆ្ងល់​គ្រប់ៗគ្នា

5 ឆ្នាំ មុន

បុរស​មួយ​ចំនួន​ហាក់ដូចជា​ឆ្ងល់ និង​ចង់​ដឹង​អំពី​ប្រដាប់​ភេទ​របស់​ពួក​គេ ។ ពួក​គេ​តែង​ចោទ​ជា​សំណួរ​ថា​តើ​លិង្គ​របស់​គេ​ខ្លី ឬ​វែង ?​តូច ឬ​ធំ?មាន​សុខភាព​ល្អ ឬ​មិនល្អ ? ខាងក្រោម​នេះ…

បុរស​មួយ​ចំនួន​ហាក់ដូចជា​ឆ្ងល់ និង​ចង់​ដឹង​អំពី​ប្រដាប់​ភេទ​របស់​ពួក​គេ ។ ពួក​គេ​តែង​ចោទ​ជា​សំណួរ​ថា​តើ​លិង្គ​របស់​គេ​ខ្លី ឬ​វែង ?​តូច ឬ​ធំ?មាន​សុខភាព​ល្អ ឬ​មិនល្អ ?

ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់​សម្រាប់​បុរស​ណា​ដែល​ធ្លាប់​មានការ​ព្រួយបារម្ភ​អំពី​ថា​តើ​លិង្គ​របស់​ខ្លួន​មាន​ទំហំ​ធម្មតា​ដែរ ឬ​យ៉ាងណា?

លិង្គ​របស់​មនុស្ស​ម្នាក់​មាន​ទំហំ ខុស​ៗ​គ្នា ដូច​ជា​រាង​កាយ​ដទៃ​ទៀត​របស់​អ្នក​ដែរ ដូច្នេះ តូច ឬ​ធំ​បន្តិចបន្តួច វា​ហាក់បីដូចជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ។

ជា​ទូទៅ សម្រាប់​បុរស វា​មានការ​អភិវឌ្ឍ​នៅ​ពេល ខុស​ៗ​គ្នា​។ អ្នកខ្លះ​ប្រហែលជា​ចាប់​ផ្តើម​​អភិវឌ្ឍ​ចាប់ពី​អាយុ​៩​ឆ្នាំ ។ អ្នក​ដទៃ​ទៀត​ប្រហែលជា​មិន​ចាប់ផ្តើម​អភិវឌ្ឍ រហូត​ដល់​អាយុ​១៥​ឆ្នាំ ឬ​ក៏​ក្រោយមក​ទៀត ។ វា​គឺ​អាស្រ័យ​លើ​ពេល​ដែល​ភាព​ពេញវ័យ និង​អ៊័រ​ម៉ូ​ន​របស់​ពួក​គេ​ចាប់ផ្តើម​ធ្វើការ រៀង​ៗ​ខ្លួន ។

ការ​លូតលាស់​ទំហំ​លិង្គ គឺជា​ផ្នែក​មួយ​នៃ​ភាព​ពេញវ័យ ដែល​រួម​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្តូរ​នានា ដូច​ជា​ការ​ដុះ​រោម ការ​រីក​ធំ​នៃ​ពងស្វាស ការ​រីក​លូតលាស់​សាច់ដុំ និង​តំបន់ផ្សេង​ៗ​ទៀត ។

លិង្គ​មាន​ទំហំ​ខុស​គ្នា ព្រមទាំង​រូបរាង និង​ពណ៌ ។ លក្ខណៈ​ទាំងនេះ​គឺជា​តំណពូជ​ដូច​ជា​ពណ៌​ភ្នែក ឬ​ទំហំ​ជើង​ផង​ដែរ ហើយ​គ្មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ផ្លាស់​ប្តូរ​វា​បាន​នោះ​ទេ ។ បើ​ទោះបីជា​អ្នក​អាច​លឺ ឬ​អាន​នូវ​អ្វី​ដែល​គេ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ពិសេស ការ​ញ៉ាំ​ថ្នាំ​បំប៉ន ឬ​ចំណីអាហារ​ពិសេស​អ្វី​ក៏​ដោយ ក៏​មិន​អាច​ផ្លាស់​ប្តូរ​វា​បាន​ឡើយ ។

ជា​ការណ៍​ពិត ការ​គិត ឬ​មើលឃើញ​ថា​លិង្គ​របស់​អ្នកតូច ឬ​ធំ​ជ្រុល ជួនកាល វា​អាច​គឺជា​អារម្មណ៍​អន់ចិត្ត និង​ខុសឆ្គង​មួយ​ប៉ុណ្ណោះ ។

ក្រៅពី​ទំហំ បុរស​ក៏​ឆ្ងល់​អំពី​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​លិង្គ​របស់​ពួក​គេ ដែល​មើលទៅ​ដូច​ជា​ថា​តើ​ស្បែក​គ្របដណ្តប់​លិង្គ​ធម្មតា ឬទេ តើ​វា​អាច​យោល​ទៅ​ខាងឆ្វេង ឬ​ស្ដាំ​ត្រូវ​ដែរ​ទេ​ជាដើម ។ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​លិង្គ​របស់​អ្នក សូម​សាកសួរ​វេជ្ជបណ្ឌិត ។ បុរស​ដែល​កំពុង​ឈាន​ដល់​អាយុ​ពេញវ័យ គួរ​មានការ​ធ្វើតេស្ត​ពងស្វាស​ជា​ទៀងទាត់ ដូច្នេះ​វា​គឺជា​ពេលវេលា​ល្អ ដើម្បី​សាកសួរ​គ្រូពេទ្យ ។

ប្រសិនបើ​អ្នក​ឆ្ងល់​ពី​ការ​អភិវឌ្ឍ​របស់​អ្នក កុំ​ព្យាយាម​ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​បងប្រុស ឬ​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់​អ្នក ។ ពួក​គេ​ប្រហែលជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍ​ផ្សេង​គ្នា​ជាង​អ្នក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ